ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រគល់សារតាំងរបស់ព្រះករុណា ជូនលោកស្រី Vo Thi Anh Xuanប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

110

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី ជា គឹម មានសេចក្តីសោមនស្សរីករាយជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ ព្រឹក លោកស្រី បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គម និយមវៀតណាម។
លោកស្រី ជា គឹមថា គឺជាឯកអគ្គរាជទូតស្ត្រីខ្មែរដំបូងគេរបស់កម្ពុជា ប្រចាំប្រទេសវៀតណាម ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀត ណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មក ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ មន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកស្រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធា រណរដ្ឋសង្គមនិយមវៀតណាម និងសូមជូនពរលោកស្រី ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង