ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ៖ សមត្ថកិច្ចនិងអាជ្ញារធរខណ្ឌត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណ : ,ការពារសន្តិសុខក្នុងការប្រកួតកីឡាសុីហ្គេម

124

 

ភ្នំពេញ៖នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២៣ វេលាម៉ោង ១៤:៣០ នាទី លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួម ពីលោក-លោកស្រី អភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកនាយក-នាយករង ,លោក-លោកស្រី ប្រធានការិយាល័យ និងលោក-លោកស្រី ចៅសង្កាត់ និងមេប៉ុស្តិ៍ សង្កាត់ទាំង ០៧ ផងដែរ។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលខណ្ឌឫស្សីកែវ បានធ្វើការណែនាំឱ្យសមត្ថកិច្ចនិងអាជ្ញារធរខណ្ឌយកចិត្តទុកដាក់ការងាររៀបចំសណ្តាប់ធ្នាប់សាធារណ : ,ការការពារសន្តិសុខក្នុងការប្រកួតកីឡាសុីហ្គេម(SEA GAME) ។
លោកបន្ថែមថា៖ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព,ការងារផ្តល់សេវាច្រកចេញ-ចូលតែមួយនិងការគ្រប់គ្រងភាសុីផ្សារ ទឹក-ភ្លើង ៕

អត្ថបទដែលជាប់ទាក់ទង