ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានជីវភាព ខ្វះខាតចំនួន73គ្រួសារ នៅខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានទទួល អំណោយកាកបាទក្រហមកម្ពុជា

54

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី23កុម្ភះឆ្នាំ2023នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅព្រមទាំងអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ .មន្រ្តីសាលាខណ្ឌ, សាលាសង្កាត់ជាច្រើន រូបទៀតបានបន្តចុះជួបសំណេះសំណាលដោយសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណ73គ្រួសារដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកព្នៅ . ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ។
ខណៈពេលនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ មានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រ ទាំងអស់ដោយក្តីនឹករលឹក។

លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន មានមតិលើកឡើងដោយគូសបញ្ជាក់ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ និង គិតគូរជានិច្ច ទៅដល់បងប្អូនប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រា ដែលលោកយាយ លោកតា ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅព្រឹកនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកឱ្យពុកម៉ែ បង ប្អូនប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាឡើយ។
អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ1បាវស្មើ25គីឡូក្រាម. មី. ទឹកត្រី ទឹកសុីអុីវ និង ថវិកា2មុឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង