ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង បរិស្ថាន ៖ សិប្បកម្មកែច្នៃបំពង់បឺតមួយ ពីស្មៅចចូត រួមចំណែកដល់បរិស្ថាន និងលើកកំពស់ជីវភាពស្រ្តីក្នុងសហគមន៍

167

ភ្នំពេញ ៖ ក្រសួង បរិស្ថាន នៅព្រឹកថ្ងៃចន្ទ ទី ២៧ ខែមីនា ឆ្នាំ ២០២៣នេះ បា នឱ្យដឹងថា ទុយោ ឬបំពង់បឺតដែលគេនិយមប្រើប្រាស់ទៅលើភេសជ្ជៈគ្រប់ប្រភេទ គឺទុយោប្លាស្ទិកដោយសារតែវា សាមញ្ញ ងាយស្រួលប្រើប្រាស់ តម្លៃថោក និងរហ័ស ក៏ប៉ុន្តែទុយោប្លាស្ទិកទំហំតូចៗទាំងនេះបានបង្កទៅជាផលវិបាកធំធេងសម្រាប់បរិស្ថានមូល។

ក្រសួង បរិស្ថាន បានឱ្យដឹងទៀតថា ទុយោប្លាស្ទិក ដែលគេតែងយល់ថាគ្មានអ្វីធំដុំនោះ បានក្លាយទៅជាសំណល់ ៨,៣ ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ National Geograp hic តាំងពីចុងឆ្នាំ២០១៩។ លើសពីនេះ ភាពស្រាល តូច និងទន់របស់វានេះ បានធ្វើឲ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។
ទោះយ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះផលប៉ះពាល់នៃទុយោប្លាស្ទិកនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកត់សំគាល់ច្រើនគួរសមទាំងនៅបរទេស និងនៅកម្ពុជា ដោយភោជនីយដ្ឋាន ឬហាងកាហ្វេមួយចំនួនបានផ្លាស់ប្តូរពីទម្លាប់ប្រើប្រាស់ទុយោប្លាស្ទិកមកជាទុយោដែលមានការច្នៃពីក្រដាស ឬធនធានធម្មជាតិនានា ខណៈសិប្បកម្មកែច្នៃទុយោបរិស្ថានក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង សិប្បកម្មមួយឈ្មោះថា អាទិករ បានផលិតបំពង់បឺតមេត្រីបរិស្ថាន ផលិតពីស្មៅចចូតដែលជាវត្ថុធាតុដើមធម្មជាតិ នៅក្នុងស្រុកដែលរកបានមកពីតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កោះកុង ជាដើម៕. សំរិត

អត្ថបទដែលជាប់ទាក់ទង