ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់រៀនបើករថយន្ត បុករះចូលផ្ទះប្រជាពលរដ្ឋ ស្លាប់ស្ត្រីម្នាក់ និងមនុស្ស៧នាក់ទៀតរងរបួសធ្ងន់និងស្រាល

78

 

ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់ប្តីបង្រៀនបើកបរឲ្យបុករៈមុខផ្សារ បណ្តាលស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល៧នាក់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវលំស្ថិតភូមិគុត្តសោធក្នុង ឃុំគុត្តសោធ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា ជនរងគ្រោះដែលស្លាប់និងរបួស៧នាក់មាន១.ឈ្មោះ សាប់ និន ភេទស្រីអាយុ៥៨ឆ្នាំ(ស្លាប់) ២.ឈ្មោះ ដួង ផានី ភេទស្រីអាយុ៤០ឆ្នាំ(របួសធ្ងន់) ៣.ឈ្មោះ ដួង វាសនា ភេទប្រុសអាយុ៤១ឆ្នាំ ៤.ឈ្មោះ រី រ័ត្ន ភេទស្រីអាយុ២៦ឆ្នាំ(របួសស្រាល) ៥.ឈ្មោះ ឃឹម សុឃួន ភេទស្រី អាយុ៤៣ឆ្នាំ(របួសស្រាល) ៦.ឈ្មោះ គុជ សៀវអ៊ី ភេទស្រី អាយុ២ឆ្នាំ(របួសធ្ងន់) ៧.ឈ្មោះ ង៉ិ ចាន់រៈ ភេទស្រី អាយុ១០ឆ្នាំ(របួសស្រាល) ៨.ឈ្មោះ ង៉ា ពឹមខៀង ភេទស្រីអាយុ៤ឆ្នាំ(របួសស្រាល)ដែលរស់នៅភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ។

នគរបាលអូរជ្រៅបញ្ជាក់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់លុចស៊ីRX.300 ពាក់ផ្លាក់លេខសៀមរាប2C.0898 ដែលបើកបរដោយស្រ៊ីម្នាក់និងបុរស់ម្នាក់រួមដំណើរជាមួយគ្នាប្តី ជាអ្នកបង្រៀនប្រពន្ធបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចគណុចកើតហេតុរ៉េចង្កូតបុករញមុខផ្សារខាងលិចចិញ្ចើមផ្លូវ បណ្តាលស្លាប់ស្ត្រីម្នាក់និងកន្លែងហើយយរបួសធ្ងន់ស្រាល ចំនួន៧នាក់និងចូលក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយមុខផ្សារភ្លាមៗ ជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់និងមានជនរងគ្រោះរបួសធ្ងន់ស្រាលជាច្រើន ហើយអ្នកបើកបរ២នាក់ប្តីប្រពន្ធបានបើកទ្វាររត់គេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ក្រោយចុះពិនិត្យនិងវាស់វែងគ្រោះថ្នាក់ចរាចរណ៍បង្ក ដោយអ្នកបើកបរខាងលើបើកបរជាន់ហ្គាច្រលំថាហ្វ្រាំង បណ្តាលបុករះស្លាប់ស្ត្រីម្នាក់និងកន្លែងនិងរបួសធ្ងន់ស្រាល់ចំនួន៧នាក់ កំពុងសង្គ្រោះក្រោយពិនិត្យវាស់វែង ហើយសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះចំនួន២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តន៍តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង