ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនមន្ត្រីមួយរូប អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល យកកាំភ្លើងភ្ជង់គេ ខឹងគេស៊ីប្លេរ

205

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានចុះឃាត់ខ្លួនមន្ត្រីមួយរូប នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានឋានៈអនុប្រធាននាយកដ្ឋាន ដែលបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ ដែលសុីផ្លេ សុំបើកភ្លើងហ្វាសុំផ្លូវ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០:២០នាទី នៅចំណុចក្នុងបុរីជីពម៉ុង៥៩៨ ផ្លូវP៤១ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅបុរីជីពម៉ុង៥៩៨ ផ្ទះលេខ១៧ ផ្លូវP៤១ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាកាសចរណ៍ស៊ីវិល មានទីលំនៅក្នុងបូរីជីពម៉ុងផ្ទះលេខ០៨ ផ្លូវP០៤ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន)។
-សម្ភារ:ដកហូតរួមមាន÷
១/កាំភ្លើងខ្លី១ដើមម៉ាក GLOOK 17JEN4 ពណ៌ខ្មៅ លេខBGEC 151 និងគ្រាប់ចំនួន១៣គ្រាប់។
២/រថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញពេញ2BL-0199។

-ដំណើររឿង÷
នៅថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ វេលាម៉ោង១៩:៤០នាទី ជនរងគ្រោះចេញពីហូបអីនៅទួលគោក សំដៅមកផ្ទះដោយជិះរថយន្តម៉ាក FORD RAPTOR ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាT.W.2727 សំដៅមកផ្ទះ នៅចំណុចខាងលើ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែរថយន្តជនសង្ស័យ បានឈប់នៅពីមុខ មិនព្រមទៅមុខ ជនរងគ្រោះបានរង់ចាំប្រហែល៥នាទី ទើបសុីផ្លេ១ដង និងបើកភ្លើងហ្វាជាច្រើនដង ហើយក៏វ៉ារថយន្តជនសង្ស័យទៅមុន ខណៈពេលនោះ រថយន្តជនសង្ស័យបានដេញតាមពីក្រោយរថយន្តជនរងគ្រោះដល់ចំណុចកើតហេតុ ជនសង្ស័យបានដកកាំភ្លើងខ្លី ភ្ជង់ទៅលើជនរងគ្រោះពីក្នុងរថយន្ត ដោយសួរថា មុននឹងសុីផ្លេដាក់នរណា រួចក៏បើកថយន្តគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ និងជំនាញខណ្ឌ បានចុះដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងបូរីជីបម៉ុង ផ្ទះលេខ០៨ ផ្លូវP០៤ ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង២២:០០នាទី នាថ្ងៃខែ ឆ្នាំដដែល ហើយយកមកប៉ុស្តិ៍ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង