ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប្លន់​ម៉ូតូឌុប

58

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព យក​ខ្សែរឹត​.​ក​ជន​រង​គ្រោះ​អ្នក​រត់​ម៉ូតូឌុប​មួយ​រូប ប្ល​.​ន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ស្រាវជ្រាវ​រហូត​ចាប់​ឃាត់ខ្លួន​បាន ក្រោយ​ជនសង្ស័យ​រត់គេច​ខ្លួន​ជាង ២០​ថ្ងៃ ។

ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្ល​.​ន់​ម៉ូតូ ដោយ​ប្រើ​ខ្សែរឹត​.​ក​) មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្រុម​ទី​១ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​មានឈ្មោះ វង ស៊ី​ណា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ហុ​ក​ហួត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​ឌូ​ប រស់នៅ​ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​របាយការណ៍​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ បាន​ហៅ​ម៉ូតូ​របស់​ជន​រង​គ្រោះ ជិះ​ទៅ​ស្រុក​ស្ទឹង​ហាវ ដោយ​អោយ​តម្លៃ​៣០,០០០​រៀល (​បី​ម៉ឺន​រៀល​) លុះដល់​ចំណុច​ជិត​កន្លែង​ដាំ​កូន​ឈើ ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​យក​ខ្សែ​មក​រឹត​.​ក​ជន​រង​គ្រោះ បណ្ដាល​អោយ​ជន​រង​គ្រោះ​ដួល​សន្លប់ បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ជិះ​រត់គេច​ខ្លួន តែ​ម្តង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ប្ល​.​ន់​ម៉ូតូ​ដោយ​ប្រើ​ខ្សែរឹត​.​ក លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ស្វែងរក​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ (​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​) នៅ​ចំណុច​ក្នុង​ព្រៃ ក្រោយ​ចំណោត​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​ជនសង្ស័យ​បាន​យក​ទៅ​លាក់​ទុក​នៅ​ទីនោះ ។

បន្ទាប់​ពី​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រួច​មក កម្លាំង​សមត្ថកិច្ច​យើង បាន​បន្ត​ការ​ស្រាវជ្រាវ​បន្ត រហូត​ដល់​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងែ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ ទើប​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ នៅ​ម្តុំ​តោ​២ ស្ថិត​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន មាន​ម៉ូតូ​ចំនួន ០១​គ្រឿង និង​ទូរ​សព្ទ ០១​គ្រឿង ។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្លន់​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង