ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងប្រច័ណ្ឌ ប្តី ចាក់សម្លាប់ប្រពន្ធ ហើយរត់គេចខ្លួន ត្រូវបានសមត្តកិច្ចចាប់ខ្លួន

50

បន្ទាយមានជ័យ៖ ភ្លើងប្រច័ណ្ឌប្តីក្លាយជាឃាតករ ចាក់សម្លាប់ប្រពន្ធហើយរត់គេចខ្លួនត្រូវបានសមត្តកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នៅភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានប្រាប់ថា៖ជនសង្ស័យដែលដែលជាឃាតករសំលាប់ប្រពន្ធមានឈ្មោះ ជា សារ៉ាន់អាយុ៣៥ឆ្នាំ(កម្មករ) រស់នៅភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នៅចំណុចភូមិថ្មី ឃុំ.ស្រុកម៉ាឡៃ មានករណីឃាតកម្មចាក់សំលាប់ស្ត្រីរងគ្រោះម្នាក់បណ្តាលស្លាប់ជនរងគ្រោះឈ្មោះ មើយ ពឿង អាយុ៣៨ឆ្នាំ ហើយកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យស្ត្រីរងគ្រោះដែលស្លាប់ត្រូវបានប្តីចាក់និងកាំបិតសចុងស្រួចចំប្រឡោះដើមទ្រូងបណ្តាលស្លាប់ភ្លាមៗហើយជនសង្ស័យដែលជាឃាតកត្រូវបានរត់គេចខ្លួន។

លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា៖ក្រោយពីមានករណីឃាតកម្មប្តីចាក់សម្លាប់ប្រពន្ធហើយរត់គេចខ្លួនកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យទាំងយប់ត្រូវបានបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ។

ជនដៃដល់បានចម្លើយសារភាពថា ក្រោយត្រឡប់ពីធ្វើការនៅប្រទេសថៃហើយមកដល់ផ្ទះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធព្រោះរឿងភ្លើងប្រច័ណ្ឌទើបជ្រុលដៃចាក់សម្លាប់ប្រពន្ធហើយរត់គេចខ្លួន ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបាន។ ក្រោយសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង