ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចកំពុងល្បាត ប្រទះឃើញយុវជន២នាក់ជិះម៉ូតូបង្ហោះឃាត់យកមកសាកសួរនាំ

59

 

ភ្នំពេញ ៖ សមត្ថកិច្ចសហប៉ុស្តិ៍មានការដឹកនាំលោកអធិការរង ធ្វើការល្បាត ក្នុងមូលដ្ឋានហើយមកដល់ចំណុចភូមិសាស្រ្តប្រទះឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាសេ ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HY-9356 កំពុងតែបង្ហោះម៉ូតូអួតរាងសង្ហា ភ្លាមៗសមត្ថកិច្ចយើងធ្វើការឃាត់និងនាំមក៉ុស្តិ៍ ដើម្បីសាកសួរនាំហេតុការកាលវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវប្រាប់ថាយោងតាមគោលការណ៍បទបញ្ជាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្ដាខណ្ឌនីមួយៗត្រូវតែបែងចែកកម្លាំងផ្នែកជំនាញប៉ុស្តិ៍រដ្ឋបាលក្នុងមូលដ្ឋានល្បាត ដើម្បីបង្ការបទល្មើសផ្សេងឆក់លួចគាស់ផ្ទះប្រជាពលរដ្ឋ ដែលជនឆ្លៀតអាកាសប្រជាពលរដ្ឋមិននៅចាក់សោផ្ទះ ហើយនៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ប៉ុស្តិ៍រដ្ឋបានសហប៉ុស្តិ៍មានការដឹកនាំលោកអធិការរងផ្នែកជំនាញធ្វើការល្បាតលុះមកដល់ចំណុចផ្លូវជាតិលេខ៥ក៏ប្រទះឃើញយុវជន២នាក់ជិះម៉ូតូ១គ្រឿងកំពុងធ្វើការបង្ហោះដើម្បីបង្អួតរាងរួចសមត្ថកិច្ចយើងធ្វើករឃាត់និងយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។ លុះព្រឹកឡើងបានទទួលកំហុសសុំទោសមហាជននិងកងកម្លាំងសមត្ថកិច្ចសុំធ្វើកិច្ចសន្យានិងអោយគ្រួសារមកធានាដើម្បីបញ្ជាក់ពីកំហុសខ្លួនជាក្មេងទំនើងនិងកែប្រែខ្លួនធ្វើជាមនុស្សល្អកូនល្អសិស្សល្អអោយសង្គមជាតិស្រឡាញ់ចូលចិត្តនិសុំអោយប្អូន បងៗកុំយកគំរូតាមខ្លួនបែបនេះធ្វើអោយសង្គមស្អប់ខ្ពើមវាជាទង្វើក្មេងទំនើង ។

លោកអធិការបន្តទៀតថាក្រោយពីគ្រួសារមកធានារួចនិងធ្វើកិច្ចសន្យាហើយយុវជន២នាក់ព្រមទទួលវិន័យដោយដោះកង់ម៉ូតូខាងមុខ២នាក់ម្នាក់លើកកង់មុខនិងម្នាក់លើកកង់ម៉ូតូខាងក្រោយនិងស្រែកអោយលឺៗថាសូមកុំយកគំរូតាមខ្ញុំទៀតដើរជុំវិញដងទង់ជាតិនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ហើយឃើញសកម្មភាពថាប្អូនៗបានដឹងកំហុសខ្លួនបានអោយត្រលប់ទៅវិញហាមមិនបង្កអោយមានលើកទី២និងចាត់ការតាមផ្លូវច្បាប់ជាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង