ភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់ ប៉ះពាល់បណ្ដាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ ចំនួនស្មេីនឹង ១៤២ គ្រួសារ
ស្រុកអង្គរជ័យ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ រសៀលម្សិលមិញ មានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់ បានបង្កឲ្យមានប៉ះពាល់បណ្ដាលឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ ឃុំប្រភ្នំ អស់ចំនួនស្មេីនឹង ១៤២ គ្រួសារ ដូចខាងក្រោម ៖
– ខូចខាតទាំងស្រុង ០៥ ខ្នងផ្ទះ
– ធ្លាក់បាក់ពីលើជើងតាង ០៤ ខ្នងផ្ទះ ក្នុងនោះ ០១គ្រួសារបាក់ដៃ ០១នាក់ បាក់ជើង ០១ នាក់ និងបែកក្បាល ០១នាក់
– របើកដំបូលតិចតួច និងបាក់សំយាបផ្ទះ ១៣៣ខ្នងផ្ទះ ក្នុងនោះមាន ៖
១- ភូមិឫស្សីដុំ ៩០ ខ្នងផ្ទះ
២- ភូមិក្រាំងថ្កូវ ០២ ខ្នងផ្ទះ
៣- ភូមិដំណាក់ក្រសាំង ០៦ ខ្នងផ្ទះ
៤- ភូមិពងទឹក ០៣ ខ្នងផ្ទះ
៥- ភូមិប្រភ្នំ ៤១ ខ្នងផ្ទះ ៕