ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យនាំអំណោយ កាកបាទក្រហមកម្ពុជាចែកជូន គ្រួសាររងគ្រោះដោយអគ្គីភ័យ៥គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

47

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងលោកស្រី អេង គឹមហ៊ាប អមដំណើរដោយលោកស្រី ហួត ឃីម អភិបាលរងខណ្ឌនិង ជាប្រធានអនុសាខាកាកបាតក្រហមខណ្ឌមានជ័យ និងលោក សេងគន្ធ អភិបាលរងខណ្ឌបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងយកអំណោយកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខនិងជូនក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ០៥គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យក្រៅពីសម្ដែងការសោកស្ដាយក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះអគ្គិភ័យបន្តប្រុងប្រយ័ត្នខ្ពស់ែន្ថមទៀតកុំឱ្យគ្រោះថ្នាក់បែបនេះកើតជាលើកទី២ទៀត។

ក្នុងនោះដែរមានការឧបត្ថម្ភពី ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងភរិយា ឧបត្ថម្ភ 320ដុល្លារ។
ព្រះតេជគុណព្រះអង្គប្រាក់ឌឿនគ្រូសូត្រឆ្វេងវត្តដំបូកខ្ពស់ ឧបត្ថមថវិការចំនួន1000ដុល្លារ។លោកស្រី ទាវ ធីតា ឧបត្ថមថវិការចំនួន100ដុល្លារ។លោកអ៉ីម ជីវា ឧបត្ថម្ភ100ដុល្លារ។
អង្គការស្កុតឧបត្ថមសម្ភារៈសិក្សា(កាបូប សៀវភៅ ប៉ិច កាដូមួយប្រអប់) ជូនក្មេងៗចំនួន16នាក់ ។
អំណោយជាសំលៀកបំពាក់បានពីសប្បុរសជន ចំនួនមួយកញ្ចប់ក្នុងមួយគ្រួសារសម្រាប់21គ្រួសារ។
ទទួលថវិកា 1គ្រួសារ ទទួលបាន 8ម៉ឺនរៀលចំនួន21គ្រួសារ,ស័ង្កសី ចំនួនន5គ្រូសារដែលឆេះផ្ទះអស់ ក្នុង1គ្រួសារទទួលបាន 50សន្លឹក៕

អត្ថបទដែលជាប់ទាក់ទង