ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ និងឧត្តមនាវីឯក Wei Wen Hui វាយតម្លៃខ្ពស់ ចំពោះលទ្ធផលសមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” សម្រេចបានជាផ្លែផ្កា

116

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញមកចូលរួមសមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី

០៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាឱ្យ ឯកឧត្តម ឧត្តមនាវីឯក Wei Wen Hui មេបញ្ជាការរងភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិននចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងឧត្តមនាវីឯក Wei Wen Hui បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលសមយុទ្ធរួមគ្នា “នាគមាស-ឆ្នាំ២០២៣” សម្រេចបានជាផ្លែផ្កា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យយោធា រវាងកងទ័ពទាំងពីរកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង