ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងតែ គាំទ្រ ឥតងាករេ ចំពោះកិច្ចខិតខំប្រឹង ប្រែង របស់កម្ពុជា ដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព សន្តិសុខ

103

 

កំពង់ឆ្នាំង៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ ធ្វើឡើង នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សមយុទ្ធ«នាគមាស ឆ្នាំ២០២៣» រវាង កងទ័ពកម្ពុជា និងចិនលើកទី៥នេះ បានផ្តល់ឱកាស ដល់កងទ័ពទាំងពីរទទួល បានការផ្លាស់ប្តូរបន្ថែម នូវចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ច សហប្រតិបត្តិការ ជាមួយគ្នា កាន់តែ ជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញ ដល់ ពិភពលោក ឲ្យកាន់តែច្បាស់បន្ថែមទៀតថា «មិត្តដែកថែប»រវាងកម្ពុជា-ចិន មិនអាចបំបែកបំបាក់ បាននោះឡើយ ខណៈការធ្វើសមយុទ្ធនេះ ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់ តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និង សកលលោកផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា តាមរយៈសមយុទ្ធរួមគ្នាជាមួយកងទ័ពចិន ក្នុងរយៈពេល
២០ថ្ងៃមកនេះ កងទ័ពកម្ពុជាក៏ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗថែមទៀត ដូចជាការចល័តកងកម្លាំង ការដោះស្រាយជាយថា
ហេតុ ការរុករកបោសសំអាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ការដោះស្រាយជំងឺឆ្លង និងកិច្ចការសង្គម មួយ ចំនួនទៀត និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំកម្លាំង សម្រាប់ចូលរួមព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នាពេលដ៏ខ្លីខាងមុខទៀតផងដែរ។

សម្តេចប្រមុខការពារជាតិ បានបញ្ជាក់បន្ថែមទៀតថា សមយុទ្ធនេះ«ពិតជាមានសារៈសំខាន់ ជា យុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀ តនៅក្នុងបរិបទ នៃ ការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និង ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិ មានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប» យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សំដៅ «ជម្រុញកសាងសហគមន៍វាសនារួមសម្រាប់ មនុស្សជាតិ»។

សម្ដេច ពិជ័យ បានអះអាងទៀតថា សមិទ្ធផលសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិន លើកនេះ បាន បន្សល់ ទុកនូវ និមិត្ត សញ្ញាមួយដ៏រឹងមាំសម្រាប់កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេស និងកងទ័ពទាំងពីរ ស្របពេលដែល ស្ថានការណ៍ នៅ លើពិភពលោកមានភាព ប្រែប្រួល និងវិវត្តន៍យ៉ាងឆាប់រហ័ស និងក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាល, មានសុខសន្តិភាព ជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង រួមចិត្តតែមួយ កៀកស្មាគ្នា និងធ្វើការជាមួយគ្នាគ្រប់ការលំបាក និងគ្រប់កាលៈទេសៈ សម្រេច បានជោគជ័យតាមផែន ការ គ្រោងទុក។

សម្តេចពិជ័យសេនា ក៏បានលើកឡើងផងដែរថា សមិទ្ធផលដែលសម្រេចបានពីការធ្វើ សមយុទ្ធ រួមគ្នា លើកទី៥នេះ ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានប្រកាសបើក ព្រឹត្តិការណ៍ «ឆ្នាំមិត្តភាពកម្ពុជា-ចិន»ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និង ឆ្នាំមិត្តភាព ឆ្ពោះទៅយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រកបដោយ គុណភាព និងស្ដង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនង មិត្តភាពដែកថែប ដែលជា រតនៈសម្បត្តិ ដ៏មានតម្លៃបំផុតគ្រប់ជំនាន់ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ដែលជាផលប្រយោជន៍ស្នូល រវាងគ្នានិងគ្នា និងចាត់ទុកថាកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងតែ គាំទ្រ ឥតងាករេ ចំពោះកិច្ចខិតខំប្រឹង ប្រែង របស់កម្ពុជា ដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និង លើកកម្ពស់ ជាបន្តបន្ទាប់នៃរបៀបវារៈនយោបាយជាតិសំខាន់ៗ របស់កម្ពុជា ហើយប្រឆាំងជាដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូល កិច្ចការផ្ទៃក្នុងកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង