ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង៖ រាល់ការលក់ដូរមុខម្ហូប ចំណីអាហារឆ្អិនស្រាប់ ត្រូវមានអនាន័យ និង សម្ដីសំដៅផ្អែមល្ហែមរួសរាយជាមួយភ្ញៀវ

741

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះនៅទីស្នាក់ការផ្សារបឹងកេងកងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញលោក ឯក និមល ប្រធានគណ:កម្មការគ្រប់គ្រងផ្សារបឹងកេងកង ដោយបានដឹកនាំបើកកិច្ចប្រជុំពិភាក្សាការងារជាមួយបងប្អូនអាជីវករផ្សារបឹងកេងកងផ្នែកលក់ដូរនូវផលិតផលចំណីអាហារដែលឆ្អិនស្រាប់នៅតាមបណ្ដាតូបលក់ដូរនិមួយៗក្នុងបរិវេណផ្សារបឹងកេងកងខណៈពេលអតិថិជនដែលគាំទ្រនិយមមកពិសាអាហារនិងភេសជ្ជៈពិសេសកាហ្វេជារៀងរាល់ថ្ងៃនោះពិសេសនៅពេលព្រឹកនិងថ្ងៃត្រង់ព្រោះតែរាល់មុខម្ហូបមានរសជាតិឆ្ងាញ់ពិសាហើយក្នុងនោះលោកប្រធានផ្សារបឹងកេងកងដោយផ្ដោតសំខាន់លើពីបញ្ហាតម្លៃ . អនាម័យ . និងបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។

ហើយអ្នកលក់ដូរត្រូវតែមានអាកប្បកិរិយាពោលគឺនិយាយស្ដីអោយបានសមរម្យផ្អែមល្ហែមនិងរួសរាយជានិច្ចជាមួយភ្ញៀវខណៈពេលពួកគាត់ចូលមករកទទួលទានអាហារនាសព្វថ្ងៃនេះ ។

ជាលទ្ធផលបងប្អូនអាជីវករពួកគាត់បានឯកភាពតាមការលើកឡើងពីសំណាក់លោកឯក និមល ប្រធានគណ:កម្មការផ្សារបឹងកេងកងដូចជា
បញ្ចុះនូវតម្លៃ ៥០០រៀល រាល់គ្រប់ៗមុខទំនិញ ។ដោយដាក់ស្លាកតំលៃអោយបានត្រឹមត្រូវផងដែរ។

ហើយដោយរក្សាអនាម័យស្អាតល្អជានិច្ច និង ប្រើប្រាស់រាល់ពាក្បសម្ដីអាកប្បកិរិយាទន់ភ្លន់ដោយរួសរាយរាក់ទាក់ជាមួយភ្ញៀវ ។

លោកប្រធានផ្សារបឹងកេងកងបានលើកឡើងថា៖ដោយស្នើដល់បងប្អូនអាជីវករផ្នែកលក់ដូរមុខម្ហូបចំណីអាហារទាំងអស់ត្រូវធានាអោយបានក្នុងការពន្លត់ភ្លើងចង្ក្រាន ឬ ភ្លើងអគ្គិសនី មុនចាក់ចេញពីផ្សារឆ្ពោះទៅកាន់ទីលំនៅឬផ្ទះសម្បែងរៀងៗខ្លួនក្រោយលក់ដូររួចនិងសូមធ្វើដំណើរតាមមធ្យោបាយនានានៅតាមដងផ្លូវឬដងវិថីនានាសូមអោយមានការប្រុងប្រយ័ត្នអំពីសុខសុវត្ថិភាពផ្ទាល់ខ្លួនពោលគឺត្រូវគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោកជានិច្ចពេលបើកបរ ៕

អត្ថបទដែលជាប់ទាក់ទង