ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារទំនើប Prince Mall បានបង្កើតឡើងនូវ កម្មវិធីសប្បុរសធម៌បរិច្ចាគ ជាសម្ភារៈជាច្រើន ជួយដល់ប្អូនៗសិស្សានុសិស្ស ខ្វះខាតនៅបឋមសាលាអូរចំណា នៅឃុំអូរឧកញ៉ាហេង

58

 

ព្រះសីហនុ ៖ កុមារៗជាច្រើនរូបសុទ្ធសឹងជាទំពាំងស្នងឫស្សីនាពេលអនាគត ដែលត្រូវការការមើលថែនិង ការយកចិត្តទុកដាក់ជាខ្លាំង ដើម្បីឲ្យទំពាំងនីមួយៗមានភាពរឹងមាំជាផលប្រយោជន៍លើបែបផែនផ្សេងៗគ្នា ដូចនេះនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ផ្សារទំនើប Prince Mall បានចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ IDEA SOURCE INTERNATIONAL SCHOOL ដើម្បីបង្កើតឡើងនូវ កម្មវិធីសប្បុរសធម៌បរិច្ចាគ “ WE WILL ALWAYS BE WITH YOU” ជួយដល់ប្អូនៗសិស្សានុសិស្សខ្វះខាតក្នងសាលាបឋម និងអុនវទ្យាល័យអូចំណា ដែលស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្សារទំនើប Prince Mall បានបើកដំណើរការក្នុងក្រុងព្រះសីហនុអស់រយៈពេលជិត៣ឆ្នាំ, យើងបានប្រកាន់ខ្ជាប់នូវទស្សនៈការរួមរស់ និងសហវិបុលភាពជាមួយនឹងក្រុងព្រះសីហនុ។ កម្មវិធី” Zooba Public Class” ដែលបានចាប់ផ្តើមកាលពីខែមិថុនាកន្លងទៅ គឺមានគោលដៅផ្តល់នូវភាពសប្បាយរីករាយ ឆ្នៃប្រឌិតទៅប្អូនៗកុមារាកុមារី ដើម្បីឲ្យពួកគេមានភាពសាមគ្គី , ក្តីស្រឡាញ់ និងមានការជឿជាក់លើខ្លួនឯង។ ក្រោមការផ្សព្វផ្សាយអំពាវនាវតាមរយៈកម្មវិធី “ Zooba Public Class” , អតិថិជនជាច្រើនក៏បានធ្វើការបរិច្ចាគនៅក្នុងផ្សារទំនើប Prince Mall ដោយបានបរិច្ចាគនូវ សៀវភៅ, សម្ភារៈសិក្សា និងតុក្កតាជាដើម ដើម្បីជាជំនួយជូនដល់ ប្អូនៗសិស្សានុសិស្សដែលខ្វះខាត។

Prince Mall ពួកយើងបាននាំនូវក្តីស្រឡាញ់មកកាន់ សាលាបឋមសិក្សា អូរចំណារ, ចំណែកអូន Zooba នឹងចាប់ដៃជាមួយនឹង បងៗសិស្សានុសិស្ស ពីសាលាអន្តរជាតិ IDEA SOURCE , រៀបចំកម្មវិធីសប្បាយ ដូចជា ការគូររូប ,បត់ក្រដាស និងបត់បេះដូងនៃក្តីស្រឡាញ់ ជូនទៅកាន់ប្អូនសិស្សានុសិស្សជាមួយគ្នា។ នៅវគ្គបិទកម្មវិធី, Prince Mallក៏បានរៀបចំអំណោយនៃក្តីស្រឡាញ់ចំនួន៣០០នាក់ និងអំណោយ ព្រមទាំងក្តីស្រលាញ់របស់អតិថិជនដល់សិស្សានុសិស្សផងដែរ។

ZOOBA PUBLIC CLASS មិនត្រឹមតែនាំមកនូវសម្ភារសិក្សាជូនដល់ប្អូនៗសិស្សានុសិស្សប៉ុណ្ណោះទេ, សំខាន់ជាងនេះទៅទៀត គឺនាំមកនូវភាពរីករាយ និងការយកចិត្តដាក់ជូនពួកគាត់ទៀត។ ផ្សារទំនើប ព្រីនស៍ ម៉លនឹងបន្តធ្វើសកម្មភាពនេះ ជាច្រើនទៀត នៅពេលខាងមុខទៀត ដើម្បីជួយដល់សង្គមជាតិកម្ពុជា។

បញ្ជាក់ផងដែរ ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើវិស័យអប់រំ ដោយបង្ខិតសាលារៀនឲ្យជិតកូនសិស្ស ឬអាចនិយាយបានថាសាលារៀនរត់រកមនុស្ស និងដើម្បីពង្រឹងការសិក្សា ដល់សិស្សានុសិស្សឱ្យមានគុណភាព ទទួលបានធនធានមនុស្សល្អៗ ប្រកបដោយសមត្ថភាពចូលរួមចំនែក ក្នុងការអភិវឌ្ឍន៍ប្រទេស ឱ្យទទួលបានការរីកចម្រើនជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង