នគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនឃាតករ ករណីឃាតកម្ម វាយសម្លាប់បុរសម្នាក់ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្រែត្រោក ឃុំបសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានចាត់អោយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបសេដ្ឋ ចុះស្រាវជ្រាវ និងអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន ឈ្មោះ ហឹន ផានិត ហៅ ត្នោត ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាជនដៃដល់ក្នុងករណីឃាតកម្ម (កាប់សំលាប់) កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្រែត្រោក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កន្លងទៅ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញនគរបាលព្រហ្មទណ្ឌស្រុក បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ ៕

