ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួល អត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន

59

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពី ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន។ នេះបើមាអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា​នេះ។

ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីការកែសម្រួលអត្រាពន្ធគយ៖

ជំពូក ១ ការកែសម្រួលអត្រាពន្ធគយលើមុខទំនិញមួយចំនួន
មាត្រា ១ .- ត្រូវបានបញ្ចុះអត្រាពន្ធគយលើមុខទំនិញនាំចូលមួយចំនួនដូចខាងក្រោម
– ពី ៣៥% មក ១៥% លើមុខទំនិញ រុក្ខជាតិរស់សម្រាប់ផលិតឱសថ, អាហារកែច្នៃ និងភេសជ្ជៈមួយចំនួន, ប្រេងក្រអូប, សំបកកង់អ៊ុតក្រឡាឡើងវិញ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំពីស្បែក, ផលិតផល ក្រុងត្បាញ កញ្ចក់សុវត្ថិភាព, សម្ភារផ្ទះបាយពីលោហធាតុ, អាគុយ, បរិក្ខារអគ្គិសនី គ្រឿងបន្លាស់យានយន្ត និងគ្រឿងសង្ហារីមមួយចំនួន ចំនួន៣២៧បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ។
– ពី ៣៥%មក ៧% លើមុខទំនិញ ក្រមួនទន្តពេទ្យ, អាល់ប៊ុយមីន, ហ្គាសដែកកេះ និងសំលោហៈងាយ ឆេះ, វត្ថុធ្វើពីស្បែកជាប់រោម, ធុង និងវត្ថុផ្ទុកធ្វើពីអាលុយមីញ៉ូម, ឧបករណ៍បំភ្លឺ ឬឱ្យសញ្ញាសម្រាប់ ទោចក្រយាន ចំនួន ២១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២។
– ពី ១៥% មក ៧% លើមុខទំនិញ ផ្កា និងមែករុក្ខជាតិកាត់រួច, អំបិល, ប្រេងកាបូនខ្មៅ, គ្រឿងបន្ទាប់បន្សំ សម្លៀកបំពាក់ធ្វើពីប្លាស្ទិក, កម្រាលកៅស៊ូ, ស្បែកឆៅជាប់រោម និងវត្ថុធ្វើពីរោមសិប្បនិម្មិត, សំបកវេចខ្ចប់, ក្ដារបន្ទះ, ខ្សែវ័ណ្ឌក្បាល និងភាគបំណែកនៃមួក, សម្ភារជាងប្រើប្រាស់ដោយដៃ, ស្លាកសញ្ញា ឬស្លាក ពាណិជ្ជកម្ម, ឌីសអេឡិចត្រូនិក និងស្ងួតកាត, រថភ្លើង និងគ្រឿងបន្លាស់, ឧបករណ៍គ្រប់គ្រងចរាចរណ៍, ទូកុងតឺន័រ, ភាគបំណែកវ៉ែនតា, បរិធានវិភាគឧស្ម័ន, ចង្កៀងសូឡា, សម្ភារស្តូច ចំនួន ២៦៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី ១៥%មក ០% លើមុខទំនិញ ចំបើង និងសំបកធញ្ញជាតិ, មែក និងខ្នែងរុក្ខជាតិបំបៅ, ពោះវៀនកង់ គ្រឿងចក្រ, ចំណាំងឈើ អាចម៍រណា កាកសំណល់ និងកម្ទេចឈើ, ជញ្ជីង, ម៉ាស៊ីនសម្អាត និង រើសរែង គ្រាប់ធញ្ញជាតិ, គ្រឿងបន្លាស់ម៉ាស៊ីនកែច្នៃកៅស៊ូ និងម៉ាស៊ីនអ៊ុតផលិតបន្ទះសៀគ្វី, គ្រឿងបន្លាស់ឧបករណ៍ កសិកម្ម បរិក្ខារកែទម្រង់ឆ្អឹង, សៀកចល័ត មហោស្រពចល័ត និងឧបករណ៍សម្រាប់សួនកំសាន្ត ចំនួន ៣៧ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។
– ពី ៧% មក ០% លើមុខទំនិញ រុក្ខជាតិសម្រាប់ដាំដុះ និងពន្លកផ្សិត, សារធាតុសម្លាប់ស្បែក និងបន្ថែម ពណ៌, បញ្ជី និងសៀវភៅសរសេរ, ផែនទី និងគំនូសប្លង់, កុំព្យូទ័រលើតុ និងគ្រឿងបន្លាស់, និងឧបករណ៍ ជំនួយដង្ហើម ចំនួន ៣៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។

មាត្រា ២ .-
– ត្រូវបានដំឡើងអត្រាពន្ធគយលើមុខទំនិញនាំចូលមួយចំនួនដូចខាងក្រោម
– ពី៧%ទៅ១៥% លើមុខទំនិញ ដំណាប់ ចាហួយ និងល្បាយខាប់នៃផ្លែឈើ, ទុយោប្រេងឥន្ធនៈ ទុយោម៉ាស៊ីនកម្ដៅ និងទុយោទឹកសម្រាប់រថយន្ត, សារធាតុអាបេតូស, ព្រំ និងកម្រាលក្នុងរថយន្ត, សោរ និងគ្រឿងបន្ទាប់បន្សំរបស់យានយន្ត, ម៉ាស៊ីនសាំង គ្រឿងបន្លាស់ និងបង្គុំខ្សែភ្លើងរបស់យានយន្ត, អំពូល LED និងគ្រឿងបន្លាស់ទូរស័ព្ទ ចំនួន ៨៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។

មាត្រា ៣ .-
– ពី ០% ទៅ ១៥% លើមុខទំនិញ ឧបករណ៍បូមអង្គធាតុរាវមាននាឡិកាវាស់, ម៉ាស៊ីនសំលៀង និង ម៉ាស៊ីនចាក់ពុម្ពផលិតវត្ថុប្លាស្ទិក 3D ចំនួន ០៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។
– ពី ០% ទៅ ៧% លើមុខទំនិញ ថ្មឆ្នួន មិនទាន់កែច្នៃ, ក្រួសក្រាលថ្នល់, គ្រឿងបន្លាស់ម៉ាស៊ីនកាត់ស្មៅ, និងខ្សែអាត់កុំព្យូទ័រ ចំនួន ០៨ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។

ជំពូក ២ ការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ត្រូវបានបញ្ចុះអត្រាអាករពិសេសលើមុខទំនិញនាំចូលមួយចំនួនដូចខាងក្រោម
– ពី៥៥% មក៥០%លើមុខទំនិញ រថយន្តវែងលើម៉ូហ្សីន ចំនួន ០៨ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ជាធរមាន។
– ពី ៥០% មក ៤០%លើមុខទំនិញ រថយន្តគ្រួសារប្រភេទ Hybrid plug-in ចំនួន ៨២ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី ៤០% មក ៣០% លើមុខទំនិញ រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ចំនួន ៨២ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។
– ពី៤០% មក ១០%លើមុខទំនិញ រថយន្តដឹកទំនិញប្រើអគ្គិសនីចំនួន ០២ បន្ទាត់ពន្ធ នៃតារាងពន្ធ គយកម្ពុជាឆ្នាំ ២០២២ ជាធរមាន ។
– ពី ៣០% មក ២៥% លើមុខទំនិញ រថយន្តប្រណាំងតូចៗ, ទោចក្រយានយន្តកង់បួន និងរថយន្តបំពាក់ ឧបករណ៍ពិសេស ចំនួន ០៧ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី៣០%មក ១០%លើមុខទំនិញ រថយន្តដឹកទំនិញប្រើអគ្គិសនី ចំនួន ០៤ បន្ទាត់ពន្ធ នៃតារាងពន្ធ គយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី ២៥% មក ២០% លើមុខទំនិញ ម៉ូតូបើកបរលើផ្លូវរលាក់មានស៊ីឡាំងលើស២៥០ccតែមិនលើស ៨០០cc ចំនួន ០៤ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ ៨៧១១.៣០.១១ ៨៧១១. ៣០.១៩ ៨៧១១.៤០.១១ និង ៨៧១១.៤០.១៩ ។
– ពី ២៥% មក ១៥% លើមុខទំនិញ ម៉ូតូបើកបរលើផ្លូវរលាក់មានស៊ីឡាំងលើស៥០cc តែមិនលើស ២៥០cc ចំនួន ០២ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។
– ពី ២៥% មក ១០% លើមុខទំនិញ សោ គ្រឿងបន្ទាប់បន្សំ បំណែកម៉ាស៊ីន និងគ្រឿងបន្លាស់ន យានយន្ត និងក្បាលរថយន្តសណ្តោងរ៉ឺម៉ក ចំនួន ៨៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ២៥%មក ០%លើមុខទំនិញ កញ្ចក់សុវត្ថិភាព រួមមានកញ្ចក់ស្វិត ឬកញ្ចក់អ៊ុតសម្រាប់គ្រឿងចក្រ និង ម៉ាស៊ីន ចំនួន ៦០ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ២០%មក ១៥% លើមុខទំនិញ ត្រីចក្រយានយន្តប្រើម៉ាស៊ូត ចំនួន ០២ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី២០% មក ១០% លើមុខទំនិញ ទូក នាវា និងជលយានសម្រាប់កំសាន្ត និងកីឡា ចំនួន ១១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី២០% មក ០% លើមុខទំនិញ រទេះរុញកូនក្មេង រទេះរុញកង់មួយ និងគ្រឿងបន្លាស់ ចំនួន ០៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី១៥% មក ១០% លើមុខទំនិញ គ្រឿងបន្លាស់ទោចក្រយានយន្ត ចំនួន ០៨ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី១៥% មក ០% លើមុខទំនិញ ពោះវៀនកង់សម្រាប់គ្រឿងចក្រ, គ្រឿងបន្លាស់ទោចក្រយាន, សៀកចល័ត មហោស្រពចល័ត និងឧបករណ៍សម្រាប់សួនកំសាន្ត ចំនួន ២២ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ជាធរមាន។
– ពី១០% មក ៥% លើមុខទំនិញ ភេសជ្ជៈមួយចំនួន, ទូទឹកកកតាំងបង្ហាញ និងម៉ាស៊ីនពីស្តុងសម្រាប់ ទោចក្រយានយន្ត ចំនួន ០៨ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ១០% មក ០% លើមុខទំនិញ ប្រេងកាបូនខ្មៅ និងប្រេងខ្មៅប្រហាក់ប្រហែល, យុថ្កា, គ្រឿងបន្លាស់ ទោចក្រយាន និងយានយន្ត, រទេះរុញកូនក្មេង រទេះរុញកង់មួយ និងគ្រឿងបន្លាស់, និងកាមេរ៉ាថតរូប ប្រើហ្វីល ចំនួន ៥១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។

មាត្រា ៤ .- ត្រូវបានដំឡើងអត្រាអាករពិសេសលើមុខទំនិញនាំចូលមួយចំនួនដូចខាងក្រោម
– ១៥%ទៅ ២៥% លើមុខទំនិញ សំបកកង់រថយន្តថ្មី ចំនួន ១៣ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។
– ១០% ទៅ ២៥% លើមុខទំនិញ គ្រឿងបន្លាស់រថយន្តមួយចំនួន ចំនួន ០៩ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ១០%ទៅ ១៥% លើមុខទំនិញ ភេសជ្ជៈប៉ូវកម្លាំង ចំនួន ០១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ជាធរមាន។
– ពី ១៥% មក ០% លើមុខទំនិញ ចំណាំងឈើ អាចម៍រណា កាកសំណល់ និងកម្ទេចឈើ ចំនួន ០៧ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ។
– ពី១០% មក ៥% លើមុខទំនិញ ផលិតផលសម្រាប់ជាងធ្វើពីឈើ, កេស ធុង និងសំបកវេចខ្ចប់ ប្រហាក់ប្រហែលធ្វើពីឈើ ចំនួន ០៧ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី ១០% មក ០% លើមុខទំនិញ គោ ឆ្នាំ២០២២ ជាធរមាននិងក្របីរស់ ចំនួន ១៣ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា។
– ពី ៥% មក ០% លើមុខទំនិញ ទូសម្រាប់ការពារការភាយចេញជាតិពុល ចំនួន ០៦ បន្ទាត់ពន្ធ នៃតារាង ពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។

មាត្រា ៦.- ត្រូវបានដំឡើងអត្រាអាករនាំចេញលើមុខទំនិញនាំចេញមួយចំនួនដូចខាងក្រោម
– ពី ២០%ទៅ ២៥% លើមុខទំនិញ រ៉ែលោហធាតុគ្រប់ប្រភេទ ចំនួន ២៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី ១៥% ទៅ ២៥% លើមុខទំនិញ ខ្សាច់ ចំនួន ០១បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន ក្នុងទីតាំងរងលេខ ២៥០៥.៩០.០០ ។
– ពី ១០% ទៅ ២៥% លើមុខទំនិញ រ៉ែលោហៈ, រ៉ែថ្ម, រ៉ែធ្យូងថ្ម, ដីឥដ្ឋ និងដីស ចំនួន ៣៧ បន្ទាត់ពន្ធ នៃ តារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។
– ពី ១០% ទៅ ២០% លើមុខទំនិញ បូរ៉ាត, ថ្មក្រាលថ្នល់, ថ្មកំបោរ, ម្សៅមីកា, ម្នាងសិលា និងសមាសធាតុរ៉ មួយចំនួន ចំនួន ៣១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ជាធរមាន។

មាត្រា ៧ .-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៨. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ តទៅ៕

អត្ថបទដែលជាប់ទាក់ទង