លោកចៅសង្កាត់ នាំយកអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតប្រមាណ55គ្រួសារ
ភ្នំពេញ៖នៅរសៀលថ្ងៃ ទី13ខែមិថុនា ឆ្នាំ2023នេះលោក សន ស៊ិន ចៅសង្កាត់គោករកា នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនិងក្រុមការងារថ្នាក់សង្កាត់និងថ្នាក់ខណ្ឌដោយបានដឹកនាំ ក្រុមប្រឹក្សាសង្កាត់ . មន្ត្រីសង្កាត់ ព្រមទាំងក្រុមការងារបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៥ក្រុមគ្រួសារនៅក្នុងសហហគមន៍ជ្រេសថ្មី ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងនោះលោកចៅសង្កាត់និងក្រុមការងារដោយបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ មកចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង55ក្រុមគ្រួសារ នៅក្នុងមូលដ្ឋានសង្កាត់ខាងលើនោះ ទុក្ខដោះស្រាយជីវភាពប្រចាំថ្ងៃហើយ ពេលនោះបងប្អូនប្រជាពលរដ្ឋ មានទឹកចិត្តសប្បាយរីករាយ ពេលបានទទួលអំណោយសម្ដេចទាំងទ្វេរ តាមរយះលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌព្រែកព្នៅ ៕