ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប អំពាវនាវ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស

66

 

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយសសូមជម្រាបជូនដល់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសទាំងអស់ថា៖
១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។

២. ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិ- ខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះឆ្នោត។ ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនឹងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ និងត្រូវបោះឆ្នោត។

៣. ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។

គ.ជ.ប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ស្នើសុំការសហការពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មេត្តាជួយផ្សព្វផ្សាយសេចក្តីអំពាវនាវនេះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅ ក្រៅប្រទេសឱ្យបានទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង