ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាល បង្រ្កាបមុខសញ្ញាក្រុមចោរឆក់ និងប្លន់ ៧នាក់

81

កណ្តាល៖ នគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល សហការជាមួយនគរបាល រាជធានីភ្នំពេញ បានក្របួចក្រុមចោរឆក់បានចំនួន ៧នាក់ជាបម្តបន្ទាប់ ក្រោយពួកគេបានឆក់ជាច្រើនករណី និងទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាហូរហែរមក។

នគរបាលបានឲ្យដឹងថា ក្រោយទទួលបានពាក្យប្ដឹងជាបន្ទាន់, កម្លាំងនគរបាលបានចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីតាមបង្ក្រាបឲ្យខានតែបាន ដែលជាលទ្ធផលបានក្របួដចំនួម៧នាក់។

តាមរបាយការណ៍ឲ្យថា ជនសង្ស័យ២នាក់ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ រួមមាន៖ទី១៖ ឈ្មោះ ឡុង ម៉េងលី អាយុ១៧ឆ្នាំ (ឆក់៣លើក នៅស្រុកអង្គស្នួលឆក់០១លើក ប្លន់០១លើកខេត្តកំពង់ស្ពឺ និងឆក់០១លើក ខេត្តក្រចេះ)ទី២៖ ឈ្មោះ ចាន់ រស្មី ហៅប៉ូយ អាយុ១៧ឆ្នាំ (ឆក់០១លើកនៅខេត្តក្រចេះ កាប់បំផ្លាញម៉ូតូ០១លើក កាប់ប្លន់០១លើក នៅខេត្តស្ទឹងត្រែង)។

លុះមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នគរបាលក្របួចបាន៥នាក់ទៀត រួមមាន៖ទី១៖ ឈ្មោះ វ៉ាន់ ដាមសុធាវ័ន ហៅវ័ន អាយុ១៧ឆ្នាំ (ឆក់០១លើកនៅខេត្តក្រចេះ វាយគ្នា០១លើកនៅខេត្តស្ទឹងត្រែង)ទី២៖ ឈ្មោះ ណាសៀត សាដាត ហៅដាត អាយុ១៨ឆ្នាំ ម្ចាស់ម៉ូតូម៉ាកសង់C125 ពណ៌ក្រហមធ្វើសកម្មភាព ទី៣៖ ឈ្មោះ សឿន តុងទីន អាយុ១៧ឆ្នាំ (វាយគ្នានៅខេត្តស្ទឹងត្រែង)ទី៤៖ ឈ្មោះ ថន រ៉ាលីសាកា ហៅកា អាយុ១៦ឆ្នាំ (កាប់គ្នានៅខេត្តស្ទឹងត្រែង)ទី៥៖ ឈ្មោះ ដា ម៉េងលី អាយុ១៧ឆ្នាំ (កាប់គ្នានៅខេត្តស្ទឹងត្រែង)។

ជនសង្ស័យឈ្មោះ ចាន់ រស្មី ហៅប៉ូយ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់៧លើក ប្លន់៧លើក និងកាប់បំផ្លាញម៉ូតូ០១លើក។ ខ្លួនមានបក្ខពួកចំនួន៥នាក់ទៀតកំពុងស្នាក់នៅបន្ទប់ជួយចំណុចភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤.០០នាទី ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងអាជ្ញាធរភូមិ១៥ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នា ក់នៅចំណុចភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សួរនាំបន្ត។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង