មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម
ខេត្តតាកែវ ៖ មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងនិងពិន័យអន្តរការណ៍លើសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំងផងដែរ។
នៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យរាល់ទំនិញដែលដាក់ចរាចរលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៧២.៥គីឡូក្រាម និងសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងមិនមានអនុលោមភាពផ្នែកបទដ្នានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងធ្វើការពិន័យអន្តរការណ៍ទៅនីតិវិធី។