ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាប្លន់យកម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៣ ត្រូវជាប់អន្ទាក់ របស់សមត្ថកិច្ចស្រុកត្រាំកក់

55

 

តាកែវ ៖ អធិការដ្ឋាននគរបាលស្រុកតាំកក់ បានចេញរបាយការណ៍ ស្ដីពីការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធ្វើសកម្មភាពវ៉ៃធាក់ប្លន់យកម៉ូតូតាមដងផ្លូវសាធារណៈ )។ នៅថ្ងៃពុធទី 14 ខែមិថុនាឆ្នាំ 2023 វេលាម៉ោង 23:30 នាទី នៅចំណុចផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រលេខ 75 និង 76 ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ មានករណីលួចមានស្ថានទម្ងន់ទោស
មួយបង្កឡើងដោយជនសង្ស័យចំនួន 05 នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ 02គ្រឿងបានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះខាត់ លីហ្សៀន ភេទប្រុស អាយុ 16 ឆ្នាំមានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត នៅពេលដែលជនរងគ្រោះជិះម៉ូតូរបស់ខ្លួនម៉ាកសេ125ពណ៌ខ្មៅស៊េរី 2023តាមផ្លូវជាតិលេខ 3 ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

ពេលធ្វើសកម្មភាពកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវបានមកទាន់ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ 22ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន03នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ125 ពណ៌ខ្មៅស៊េរី 2018 ឡើងតែម2022 ពាក់ស្លាកលេខកំពង់ចាម1.V9914
1-ឈ្មោទួន ចាន់តុលាភេទប្រុសអាយុ 14 ឆ្នាំនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនបាន)
2-ឈ្មោះ សាន មេសា ភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរឥស្លាមនៅភូមិឡគោសង្កាត់លេខ 5 ខណ្ឌឬស្សីកែវ(ឃាត់ខ្លួនបាន)។
3-ឈ្មោះគង់ សុវណ្ណាភេទប្រុសអាយុ20 ឆ្នាំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ(ឃាត់ខ្លួនបាន)
ចំណែកបក្សពួក02នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់
1-ឈ្មោះយស់ ចាន់ណាភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរឥស្លាមនៅភូមិឡគោសង្កាត់លេខ 5ខណ្ឌឫស្សីកែវ (គេចខ្លួន)។
2-ឈ្មោះជីង ចាំងភេទប្រុសអាយុ 16 ឆ្នាំនៅភូមិគីឡូលេខ 7 ខណ្ឌឫស្សីកែវរាជនីភ្នំពេញ(គេចខ្លួន)។

សូមបញ្ជាក់ថា ម៉ូតូដែលយើងដកហូតបាន គឺជារបស់ឈ្មោះជីងចាំង។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធី ដោយឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចកំពុងធ្វើការសាកសួរ កសាងសំណុំរឿងទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង