បង្ក្រាបករណីចែកចាយ គ្រឿងញៀនខុសច្បាប់ចំនួន០៣ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់
ខេត្តតាកែវ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង១៥នាទី ដោយមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន០៣ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ។
ទីតាំងទី០១ៈ នៅចំណុចក្នុងភូមិអាជាំង ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ មាន ១-ឈ្មោះសឿន និរោ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអាពាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)២-ឈ្មោះ ជា ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ មិន ពិតប្រាកដ មានទីលំនៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)៣-ឈ្មោះ សុត សារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)។
ទីតាំងទី២ៈ នៅចំណុចក្នុងភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់៖១-ឈ្មោះ គ្រុយ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មាន ទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)២-ឈ្មោះ ថន សុជាតិ ភេទប្រុស អាយុ២១ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់) ៣-ឈ្មោះ រី វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអាដាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)៤-ឈ្មោះ ភុំ ទូច ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិពានមាសខាងលិច ខាងលិច ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)៥-ឈ្មោះ មឿន ទឹង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់) ៦-ឈ្មោះ គង រ៉េន ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់)៧-ឈ្មោះ ភឿក ភ័ស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទី លំនៅភូមិអាទាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)៨-ឈ្មោះ ភឿក សុភាព ភេទប្រុស អាយុ៣២ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ប្រើប្រាស់) ។
ទីតាំងទី៣ៈ នៅចំណុចក្នុងភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានទី១-ឈ្មោះ សោម ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។
ក្នុងកិច្ចប្រតិបត្តិការ កម្កាំងជំនាញដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបាន រួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់-ម៉ូតូចំនួន០២គ្រឿង – ទូរស័ព្ទចំនួន០៦ គ្រឿង និងឧបករណ៍ប្រើប្រាស់ មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕