ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញ ក.ប.ប. បន្តចុះត្រួតពិនិត្យ និងដកយកសំណាកគំរូស្ដត្នោតមានលាយសារធាតុគីមី នៅតាមទីតាំងផលិត លក់និងចែកចាយក្នុងតាកែវ

62

ខេត្តតាកែវ ៖ ដោយបន្តអនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវបានចុះត្រួតពិនិត្យនៅតាមទីតាំងផលិត លក់និងចែកចាយនូវស្កត្នោតស្ថិតនៅក្នុង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ការចុះត្រួតពិនិត្យគឺដើម្បីស្វែងរក និងទប់ស្កាតការផលិត លក់ និងចែកចាយស្កត្នោត ដែលមានលាយសារធាតុគីមីហាមឃាត់ នាំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

មន្រ្តីជំនាញបានធ្វើការដកហូតយកសំណាកគំរូស្កត្នោតចំនួន ២ទិតាំងដើម្បីពិនិត្យ រកសារធាតុគីមីហាមឃាត់នៅមន្ទីរពិសោធន៍។

អត្ថបទដែលជាប់ទាក់ទង