សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ទទួលសម្ភារៈបរិក្ខាពេទ្យ ពីសប្បុរស់ធម៏ កូរ៉េ( រ៉ូតថារីក្លឹបភ្នំពេញខេបភិថលនិង រ៉ូតថារិក្លឹប ឆាងហួរតុងឈូ) ផ្ដល់ជូន ដល់វិស័យសុខាភិបាល នៅខេត្តស្វាយរៀង
ស្វាយរៀង៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូល ដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ និងទទួលសម្ភារ:បរិក្ខាពេទ្យ ពីសប្បុរស់ធម៏កូរ៉េ ដើម្បីជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សម្ភារ:បរិក្ខាពេទ្យដែលបានប្រគល់ និងទទួលពីសប្បិរស់ធម៏ កូរ៉េ ថ្ងៃនេះ រួមមាន៖ ម៉ាស៊ីនចិញ្ចឹមទារកពុំគ្រប់ខែ,ម៉ាស៊ីនចាប់សង្វាក់បេះដូង, ម៉ាស៊ីន ,តាមដានចង្វាក់បេះដូង , ម៉ាស៊ីនកំណត់តំណក់សេរ៉ូមស៊ីរាំងអេឡិកទ្រិក, ម៉ាស៊ីនកំដៅទារក , រទេះរុញអ្នកពិការ ម៉ាស៊ីនតាមដានការកន្ត្រាក់ដៃស្បួន និងសម្ភារ:បរិក្ខាមួយចំនួនទៀត ដែលជាអំណោយរបស់ សប្បុរស់ធម៏កូរ៉េ (រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និងរ៉ូតថារិក្លឹប ឆាងហួរតុងឈូ ) តបតាមការអំពាវនាវរបស់ ឧកញ៉ា អ៊ឹង លីហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអង្គតាសូរ ខេត្ដស្វាយ រៀង ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ និង ថ្លែងអំណរគុណដល់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និងរ៉ូតថារិក្លឹប ឆាងហួរតុងឈូ ចំពោះការចួលរួមចំណែករបស់វិស័យឯកជន ជាមួយនឹង រាជរដ្ឋាភិបាល កម្ពុជា ។ សកម្មភាពទាំងនេះបានបង្ហាញ អំពីទឹកចិត្តស្រឡាញ់ និងទឹកចិត្តមនុស្សធម៌ ក្នុងការលើកស្ទួយដល់វិស័យសុខាភិបាល នៅខេត្តស្វាយរៀង ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងទទួលបានភាពរីកចម្រើនថែមមួយកម្រិត ទៀត ស្របតាមអានុសាសន៍របស់រដ្ឋា ភិបាលកម្ពុជា ដែល បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាព ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរ ដល់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និង រ៉ូតថារិក្លឹប ឆាងហួរតុងឈូ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យក្នុងអាជីពការងារ របស់ខ្លួន ទាំង នៅក្រៅសុក និងនៅក្នុងប្រទេសកម្ពុជា៕. សំរិត