ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកអង្គរបូរី ឃាត់ខ្លួនជនសង្ស័យ ករណីធ្វើសកម្មភាពចាប់រំលោភ ទៅលើក្មេងស្រីជនរងគ្រោះ

125

 

ស្រុកអង្គរបូរី‍ ៖ អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះបានឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ករណីធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីជនរងគ្រោះ។

ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទី នៅចំណុចផ្ទះឈ្មោះ និល សេង ភេទស្រី ស្ថិតនៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីរំលោភសេពសន្ថវៈ ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ី បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានលបចូលផ្ទះជនរងគ្រោះតាមទ្វារក្រោយ រួចចាក់កន្លឹះខាងក្នុង ហើយធ្វើសកម្មភាពចាប់រំលោភ ទៅលើក្មេងស្រីជនរងគ្រោះឈ្មោះ ជ .ស.ណ អាយុ ១០ឆ្នាំ តែមិនបានសម្រេច ព្រោះម្តាយក្មេងស្រីរងគ្រោះ បានមកទាន់ ក៏ស្រែកហើយក៏ជនសង្ស័យផ្អាកសកម្មភាព បើកទ្វារចេញមកក្រៅរួចបានគំរាមម្តាយជនរងគ្រោះថា បើកហ៊ានប្រាប់អ្នកណាបែកការរឿងនេះ អញនិងអារកចោល។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះបានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១៦និង០០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង