ក្រសួងធនធានទឹក ជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន អំពីអាកាសធាតុមានភ្លៀងពីតិចទៅខ្លាំង ចាប់ពីថ្ងៃទី២១-២៧ មិថុនា ២០២៣
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។
លក្ខណ:បែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦.C។- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២-តំបន់ខ្ពង់រាប ៖-សីតុណ្ហភាពអប្បប រមា មានពី២៤-២៦°C-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្ហូរលាយ រលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ៣-តំបន់មាត់សមុទ្រ៖- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ -C ។ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ។ – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន៕ សំរិត