ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ រស់នៅផ្ទះល្វែងបុរីវីអាយភី ប្រមាណ៥ល្វែង ត្រូវបានជនមួយក្រុម ចុះទៅធ្វើការវាស់វែង លំនៅដ្ឋានរបស់ពួកគាត់និងបាន បង្ខំឲ្យពួកគាត់ ចាកចេញពីបុរី វីអាយភី

78

 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅបុរីវីអាយភី ក្រោយពីមានបុគ្គលមួយក្រុម បានចុះវាស់វែងនិងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ ចំនួន៥ល្វែង នៅក្នុងបុរី vip ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនិងការបង្ខំឲ្យពួកគាត់ចាកចេញ។

ការពិភាក្សារកដំណោះស្រាយរបស់ឯកឧត្តម ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋ តំណាងឲ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរី VIP ជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ខែមិថុនាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ រស់នៅផ្ទះល្វែងបុរីវីអាយភីប្រមាណ៥ល្វែងត្រូវបានជនមួយក្រុម ចុះទៅធ្វើការវាស់វែង លំនៅដ្ឋានរបស់ពួកគាត់និងបាន
បង្ខំឲ្យពួកគាត់ ចាកចេញពីបុរី វីអាយភីនេះ ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែវិមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយនោះ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃអាទិត្យទី២៥ មិថុនានេះ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ ជាលទ្ធផលឯកឧត្តម ឃួង ស្រេង បានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាន និងបានបង្ខំឲ្យពួកគាត់ចាកចេញពីបុរីនោះ រស់នៅជាធម្មតាវិញ ដោយរងចាំការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុនិងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង