ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងមួយមេលាយឡំខ្យល់កន្រ្តាក់ ធ្វើអោយបាក់ដួលរលំ ដើមឈើមួយដើមមកលើផ្លូវ

115

ភ្នំពេញ៖មេឃភ្លៀងធ្លាក់មកមួយមេយ៉ាងជោគជាំលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ធ្វើអោយដើមឈើដ៏ធំមួយដើមបាក់ដួលរលំមកលើផ្លូវសង្កត់ចំម៉ូតូមួយគ្រឿងបណ្ដាលរងរបួសមនុស្សម្នាក់ កាលពីម៉ោង ៥ល្ងាច នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះនៅម្ដុំសួនច្បារហាត់ប្រាណ តាមផ្លូវលេខ១៦៩​ក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយពីទទួលដំណឹងនេះភ្លាម លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា រាជធានីភ្នំពេញបានដឹកនាំដោយបញ្ជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះទៅកាត់ដើមឈើដែលបាក់មកលើផ្លូវយកចេញពីលើផ្លូវ និង ជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ និង បានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង