ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចម្រុះត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ករណីឃាតកម្ម ទៅលើមនុស្ស២នាក់ ក្នុងខេត្តកំពង់ស្ពឺ

89

 

កំពង់ស្ពឺ ៖ នៅវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, ស្ត្រីអាយុ២៤ឆ្នាំម្នាក់កំពុងបោកខោអាវ និងកូនអាយុ៦ខែកំពុងគេងក្នុងអង្រឹង ត្រូវបានជនល្មើសកាប់សម្លាប់យ៉ាងឃោរឃៅបំផុត។

សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លៀមៗនោះ បន្ទាប់ពីបានទទួលការរាយការណ៍ពីអ្នកភូមិ។ អង្គភាពការពារកុមារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅពិនិត្យកន្លែងកើតហេតុ ដោយមានកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការពិនិត្យកោសល្យវិច្ច័យទៅលើកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើងយ៉ាងលម្អិត។ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់ជាជនសង្ស័យ។ ការស្វែងរកជនសង្ស័យនេះក៏បានចាប់ផ្តើម។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្កើតក្រុមការងារចម្រុះ ECHO23 ដើម្បីបន្តការស៊ើបអង្កេតទៅលើរឿងហេតុនេះ៕

អត្ថបទដែលជាប់ទាក់ទង