ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីសម្លាប់ម្តាយ និងកូនតូចយ៉ាងព្រៃផ្សៃ រួចដុតសាកសពដុតផ្ទះបង្វែរទៅរឿងគ្រោះអគ្គីភ័យ

69

 

ខេត្តព្រៃវែង៖ ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿងឃា.តកម្មយ៉ាងព្រៃផ្សៃមួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី “ឃាតកម្មគិតទុកជាមុន រំលោ.ភស.ម្លាប់ និងផ្សំគំនិត” ដែលបានស.ម្លា.ប់ម្ដាយកូន ២នាក់ និងយកភ្លើងដុតផ្ទះ ដុតសពជនរងគ្រោះ ដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ ។

ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១.ឈ្មោះ នួន ទូច ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី២.ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ ២ឆ្នាំ ។

តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច (ហៅម៉ៅ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ខ្លួនចាប់ផ្តើមប្រច័ណ្ឌប្ដីរបស់ខ្លួន ជាមួយឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះតែងនៅជិតគ្នាមានភាពស្និតស្នាលខុសពីធម្មតា ។ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ០៥:៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នា ដោយមានហូបស្រាផងដែរ ជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនសង្ស័យទី២) ។ ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី ដោយសារប្រច័ណ្ឌប្ដី និងជនរងគ្រោះថាបានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា ។ ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត ។ លុះដល់ម៉ោង ០៨ និង ៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះ គោលបំណង ដើម្បីឱ្យឈ្មោះ មុំ ញ៉េប ចាប់រំ.លោ.ភជនរងគ្រោះ ។

ជនសង្ស័យបានបន្តទៀតថា ពេលទៅដល់ផ្ទះជនរងគ្រោះ ឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ឃើញជនរងគ្រោះឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) កំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះ ជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនរៀបនឹងស្រែក ខ្លួនជាមួយឈ្មោះ មុំ ញ៉េប ក៏បានចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូតសន្ល.ប់បាត់ស្មារតី ខណៈនោះ ឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាពរំ.លោ.ភ.សេពសន្ថវៈលើជនរងគ្រោះរហូតបានសម្រេច ។ ក្រោយរំ.លោ..ភរួច ខ្លួន (នួន ទូច) បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូតស្លា.ប់ ខណៈនោះ កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះ ខ្លួន (ជនសង្ស័យ នួន ទូច) ក៏បានចាប់បោ.កក្មេងប្រុសនោះផ្ទប់នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាល លើខ្លួន ច្រើនដងរហូតក្មេងនោះបាក់ដៃបាក់ជើងផុងលលាដ៍ស្លា.ប់យ៉ាងអាណោចអាធ័ម ។ បន្ទាប់មកខ្លួន និងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះ ដើម្បីបំប្លែងជាគ្រោះថ្នាក់អគ្គិភ័យ ។ ពេលដុតផ្ទះហើយ ខ្លួន និងឈ្មោះ មុំ ញ៉េប ក៏បែកផ្លូវគ្នាចូលរោងដេកតាមធម្មតា ។ រហូតដល់វេលាម៉ោងប្រហែល ១០យប់ ឃើញមានប្រជាពលរដ្ឋ និងប៉ូលិស ផ្អើលឈូឆរនៅផ្ទះកើតហេតុ ខ្លួនក៏ចេញមកមើលដោយធ្វើដូចគ្មានរឿងអ្វីកើតឡើង លុះម៉ោង ១១យប់ ក៏ចូលដេកវិញដូចធម្មតា ។

សូមបញ្ជាក់ជូនថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ ហើយបានដាក់ការសង្ស័យថាជាករណីឃាតកម្ម ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក៏បានបើកការស៊ើបអង្កេត និងស្នើសុំជំនួយពីនាយកដ្ឋានបច្ចេកទេសវិជ្ជាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងសុំជំនួយពីអង្គការ CPU ។ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក កម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេស និងកម្លាំងអង្គការ CPU ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា បានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបានស្លា.ប់មុនភ្លើងឆេះទៅទៀត ។

ដោយយោងលើការសន្និដ្ឋានបែបនេះហើយ ទើបលោកស្នងការនគរបាលខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត មានមូលដ្ឋានក្នុងការស្រាវជ្រាវបន្ត រហូតកំណត់មុខសញ្ញាសង្ស័យបាន២នាក់ ម្នាក់ឈ្មោះ នួន ទូច និងម្នាក់ទៀតឈ្មោះ មុំ ញ៉េប បន្ទាប់មកនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សួរចម្លើយពួកគាត់ពីរថ្ងៃពេញ ទើបចេញលទ្ធផលសារភាពស៉ីសង្វាក់គ្នាគ្រប់បែបយ៉ាង ទាំងវត្ថុតាង ពេលវេលា សាក្សី និងអង្គហេតុ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមន្ត្រីនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការគ្មានការលើកលែង ៕

 

អត្ថបទដែលជាប់ទាក់ទង