កម្លាំងសន្តិសុខ និង កម្មករអនាម័យបម្រើការងារ នៅផ្សារបឹងកេងកង បានទទួលអំណោយសម្ដេចតេជោ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី29ខែមិថុនាឆ្នាំ2023នេះ នៅទីស្នាក់ការផ្សារបឹងកេងកង គឺលោកឯក និមល ប្រធានផ្សារបឹងកេងកង បានផ្ដល់អំណោយជាគ្រឿងបរិភោគនិងថវិកាជូនដល់កម្លាំងសន្តិសុខនិងកម្មករអនាម័យផ្សារជាច្រើននាក់ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។
លោកឯក និមល បានអោយដឹងថា ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និង លោកអភិបាលខណ្ឌបឹងកេងកង សុខ សម្បត្តិដែលបានផ្ដល់ជូនដល់កងកម្លាំងសន្តិសុខនិងកម្មករអនាម័យផ្សារជាច្រើននាក់នៅពេលនេះ គឺដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃពួកគាត់ ដោយសព្វថ្ងៃនេះពួកគាត់មានការមមាញឹកជាខ្លាំង ក្នុងការបំពេញការងារដោយរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនអាជីវករផ្សារ និង អតិថិជនដែលមានការគាំទ្រមកលើផ្សារបឹងកេងកងនាសព្វថ្ងៃនេះនិងកម្លាំងកម្មករអនាម័យផ្សារបានបំពេញការងាររបស់គាត់បានល្អប្រសើរធ្វើអោយទីផ្សារបឹងកេងកងនិងជុំវិញបរិវេណផ្សារបឹងកេងកងមានអនាម័យ បរិស្ថានល្អប្រសើនិងមានផាសុកភាពផងដែរពោលគឺទីក្រុងស្អាតដោយផ្ដើមចេញពីយើងទាំងអស់គ្នា ។
លោកឯក និមល បានអោយដឹងទៀតថា ចំពោះអំណោយដែលបានផ្តល់ ជូនដល់កងកម្លាំងសន្តិសុខផ្សារនិងកម្មករអនាម័យផ្សារនៅពេលនេះដោយម្នាក់ៗទទួលបានអង្ករមួយបាវ គឺស្នើ25គីឡូក្រាមនិងថវិកាផងដែរហើយពួកគាត់មានទឹកចិត្តសប្បាយរីករាយពេលបានទទួលអំណោយសម្ដេចតេជោ ៕