ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ ទៅសាលាដំបូងរាជធានីភ្នំពេញ

79

 

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ និងវត្ថុតាង ករណីលួចម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០ នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័ចំនួន០២នាក់ នៅចំណុចផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (លួចម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន៥២៣៣៤៥៨៩ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេពពកផ្ទះលេខ៥៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៤ នាទី និងចាប់យកម៉ូតូជាមធ្យោបាជិះធ្វើសកម្មភាពចំនួន ០១ គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ ជ័យ សម្បត្តិ ហៅកុយ ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
២-ឈ្មោះគង់ វាសនា ហៅវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន៥២៣៣៤៥៨៩ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩ (ម៉ូតូរបស់ជនរងគ្រោះ)
-ម៉ូតូជាមធ្យោបាជិះធ្វើសកម្មភាពម៉ាកហុងដាស្កុបពី ពណ៌ ស លាយខៀវ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ១ CR-០៦៧៧ ចំនួន ០១ គ្រឿង (ម៉ូតូជិះធ្វើសកម្មភាព)

ជនរងគ្រោះ
-ឈ្មោះ អឿន ចាន់នី ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលេខ២០០២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាងកាហ្វេពពក

សម្ភារៈបាត់បង់
-តូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកមាស សេរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន៥២៣៣៤៥៨៩ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩ ។

ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១ និង៣៤ នាទី មានករណី អំពើលួច (លួចម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកមាស សេរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន៥២៣៣៤៥៨៩ ពាក់ផ្លាកលេខព្រៃវែង១M-៣១៨៩) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេពពកផ្ទះលេខ៥៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន០១ គ្រឿង មានឈ្មោះគង់ វាសនា ហៅវ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស លាយខៀវ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ១CR-០៦៧៧ (ម៉ូតូរបស់ឈ្មោះជ័យ សម្បត្តិ ហៅកុយដែលឈ្មោះឡឺម បានខ្ចីយកមកជិះ) ចេញពីផ្ទះជួល ផ្លូវលេខកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោងកើតហេតុជនសង្ស័យជិះម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុ ក៏បានឃើញម៉ូតូមានម៉ាកដូចខាងលើជារបស់ជនរងគ្រោះឈ្មោះ អឿន ចាន់នី ភេទស្រី អាយុ១៩ ឆ្នាំ ចតទុកនៅមុខកន្លែងធ្វើការងារនៅចំណុចកើតហេតុជនសង្ស័យឈ្មោះគង់ វាសនា ហៅវ៉ា បានឈប់ម៉ូតូហើយឈ្មោះ ឡឺម បានយកដែកចំប៉ែតចុងស្រួច (ឧបករណ៍សម្រាប់កាច់បំបែកសោកុងតាក់ម៉ូតូ) ចូលទៅធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចរួចជិះគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង