ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស០៨នាក់បានស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះក្លឹនកម្សាន្ត នៅទួលគោក

77

ទួលគោក៖ គិតត្រឹម​ថ្ងៃ​ទី​០២ ខែកក្កដា សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ​ដែល​បាត់​ជីវិត​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​បន្ថែម២ទៀត​ជនរងគ្រោះដែលស្លាប់​កើ​ន​ឡើង​រហូត​ដល់​៨​នាក់​ហើយ ក្នុង​នោះ​មាន​ប្រុស​ចំនួន​៥​នាក់ ក្នុង​ស្រី​ចំនួន​៣​នាក់​ជនជាតិ​ចិន៥នាក់​ និង​មាន​ជនជាតិ​ខ្មែរ​ម្នាក់​ជា​អ្នកបកប្រែ​ផង​ដែរ​ ដែលស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថាអគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត១៧ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតមកដល់ម៉ោង២០យប់នេះ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

លុះព្រឹកឡេីងកម្លាំងនគរបាលរុករកតាមបន្ទប់ក៏ប្រទះឃេីញសពជនរងគ្រោះ២នាក់បន្ថែមទៀតក្នុងនោះស្រី១​ និងប្រុស១​ ធ្វេីអោយអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យខាងលេីកេីនឡេីង៨នាក់ ។

ដោយ​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ឆាបឆេះ​ទីតាំង​កើតហេតុ បណ្ដាល​ឱ្យ​មនុស្ស​មនុស្ស​៨​នាក់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នេះ នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​ ។

​បច្ចុប្បន្នស​ព​ជន​រង​គ្រោះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ ៕

អត្ថបទដែលជាប់ទាក់ទង