ក្រសួងអប់រំ ប្រកាសយុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្ស នៅគ្រឹះស្ថានមធ្យមសិក្សា រាជធានីភ្នំពេញ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី
យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្ស នៅគ្រឹះស្ថានមធ្យមសិក្សា រាជធានីភ្នំពេញ។
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនគណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនមេត្តាជ្រាបថា ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស ឱ្យបានកាន់តែប្រសើរនិងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ “យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។
យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយ មជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថលនិង ការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និង មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
តាមរយៈយុទ្ធនាការនេះ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះ បណ្តាល នៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦ ដូចខាងក្រោម ៖
១. ការស្វែងយល់ពីវិធីសាស្ត្ររៀន (Learning how to learn) សិស្សម្នាក់ៗអាចស្វែងរក ឃើញវិធីសាស្ត្ររៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្ត រៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន
២. ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ៖ សិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធានសិក្សាសមស្រប ដើម្បីរៀនជាលក្ខណៈស្វ័យសិក្សា បន្ទាប់ពីការ
មុនពេលចូលរៀនក្នុងថ្នាក់ និងការរៀនជាលក្ខណៈសហការដោះស្រាយលំហាត់ រៀនក្នុងថ្នាក់រួច ក៏ដូចជាការហ្វឹកហាត់ឬប្រតិបត្តិបន្ថែមជាមួយកិច្ចការនៅផ្ទះ
៣. ការរៀនតាមបែបពន្លឿន (Accelerated Learning) ៖ សម្រាប់សិស្សដែលរៀនយឺត ឬពុំសូវ យល់ច្បាស់លើមេរៀន័ ឬខកខានពុំបានចូលរៀន ដោយការរៀនជាមួយធនធានសិក្សាដែល ផលិតជាពិសេសសម្រាប់ការស្វែងយល់ជាពិស្តារលើមេរៀននីមួយៗ
៤. ការបង្កើតក្លឹបសិក្សាសម្រាប់សិស្សរៀនយឺត (Study Club) ឬក្លឹបសិក្សាមុខវិជ្ជា (Interest Club) ៖ សិស្សអាចរួមគ្នាបង្កើតក្លឹបសិក្សាដោយមានសិស្សពូកែជួយបង្រៀនសិស្សដែលរៀន យឺត ឬសិស្សដែលមានចំណាប់អារម្មណ៍លើការសិក្សាដោយការបង្កើតគម្រោង (Project- Based Learning) ដើម្បីសិក្សាកាន់តែស៊ីជម្រៅ និងជាលក្ខណៈសហការ
៥. ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៖ សិស្សនឹងទទួលបាន ការពន្យល់ពីគន្លឹះសំខាន់ៗនៃការត្រៀមខ្លួនដើម្បីប្រឡង និងការណែនាំអំពីធនធានសិក្សា សំខាន់ៗដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាព
៦. ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ Duraseksa – – ទូរសិក្សា ៖ សិស្សអាចទទួលបានធនធានសិក្សា ដែលមានលក្ខណៈពេញលេញ (គ្រប់មេរៀនគ្រប់មុខវិជ្ជាគ្រប់កម្រិតថ្នាក់) ចំរុះ (ដែលមាន ច្រើនប្រភេទ ជាវីដេអូ សន្លឹកកិច្ចការ សៀវភៅមេរៀនសង្ខេប សៀវភៅលំហាត់អនុវត្ត …) និង សម្បូរបែប (ការរៀនដោយសង្ខេប ការរៀនជាមួយសំណួរ-ចម្លើយ ការរៀនជាមួយវីដេអូ បង្រៀន ការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង)។
យុទ្ធនាការនេះនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយ សិស្សានុសិស្សជាង៤០ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការ បណ្តុះបណ្តាលដោយគរុនិស្សិតនិងគរុសិស្សស្ម័គ្រចិត្តចំនួន៣៦៧នាក់ ហើយដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀន ជិត១០០០បន្ទប់។
សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រូបង្រៀន និងមាតាបិតានិង អាណាព្យាបាល អាចចូលទៅកាន់ធនធានសិក្សាឌីជីថល ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំ ឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា តាមវេបសាយ www.duraseksa.com ឬតាម App កម្មវិធីទូរសព្ទដៃ “Durasek – ទូរសិក្សា”។
កិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសម្រាប់ការ អប់រំឌីជីថលនិងការអប់រំពីចម្ងាយ គឺការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងអេកូស៊ីផ្ដើមនៃការអប់រំ ដែលសិស្ស កម្ពុជាអាចក្លាយជាអ្នកសិក្សាដែលមានការរៀនដោយឯករាជ្យ ការរៀនតាមតម្រូវការបុគ្គល ការរៀនដោយ សហការ និងការរៀនតាមល្បឿនសិក្សារៀងៗខ្លួន៕