ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋបាននាំគ្នាហៅផ្លូវថ្មើរជើង (Walk Street) ថា ជាបុណ្យអុំទូកនៅចុងសប្តាហ៏នៅរាជធានីភ្នំពេញ

15


ភ្នំពេញ៖ឥឡូវបងប្អូនប្រជាពលរដ្ឋជាច្រើនបានចាត់ទុកថា« ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៏នៅរាជធានីភ្នំពេញ»។នេះជាការលើកឡើងរបស់លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
ការហៅខាងលើនេះកើតមានឡើងនៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៏ភាពកាន់តែខ្លាំងឡើងដែលល្បីរហូតដល់ក្រៅប្រទេសតាមរយះប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភពលោក។រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៅផ្លូវថ្មើរជើង (Walk Street) នាព្រឹកថ្ងៃទី២៣ឧសភា
២០២៥នៅសាលារាជធានីភ្នំពេញឯកឧត្តមហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ឥឡូវនេះចំនួន ប្រជាពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មើរជើងកាន់តែកើនឡើងក៏កើតមានបញ្ហាខ្វះចន្លោះខ្លះបញ្ហាការលក់ដូរ បញ្ហាចំណតនិងបញ្ហា បរិស្ថានត្រូវតែធ្វើការកែលម្អរ។ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណះនៅផ្លូវថ្មើរជើង (Walk Street) ។ឯកឧត្ដមហួត ហៃ បន្តថា៖ក្នុងកិច្ចប្រជុំនេះដែរបានផ្តោតសំខាន់លើការសំអាតសំរាម ,ការកំណត់ចំនួនស៊ីក្លូឱ្យចូលផ្លូវថ្មើរជើងតែ១៤គ្រឿងក្នុងមួយថ្ងៃ(សៅរ៏ និងអាទិត្យ)ដោយឆ្លាស់គ្នាសំរាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរ។ចំពោះបញ្ហាធុងសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យដាក់លើផ្លូវថ្មើរជើង (Walk Street)ទេ គឺត្រូវដាក់លើចិញ្ចើមផ្លូវ។តែអ្នកលក់ដូរតែងរុញចេញដើម្បីញែកកន្លែងសម្រាប់លក់ដូរ។ឯកឧត្តមហួត ហៃបានគូសបញ្ជាក់ថា៖មកដល់ពេលនេះផ្លូវថ្មើរជើង (Walk Street) មានអាយុ១៥សប្តាហ៏ហើយ។តែយើងបានសង្កេតឃើញថារយៈពេល២ ៣សប្តាហ៏ចុងក្រោយនេះការបាត់សណ្តាប់ធ្នាប់ហាក់មានការកើនឡើង ដែលបញ្ហានេះយើងជាផ្នែកពាក់ពន្ធ៏ត្រូវតែមានវិធានការដោះស្រាយ និងរៀបចំអោយបានល្អប្រសើរជាពិសេសអាជ្ញាធរខណ្ឌដូនពេញទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់។ចំណែកច្រកចេញ ចូលកាត់ទទឹងមានផ្លូវលេខ១៥៤ និងផ្លូវផ្សេងៗទៀតត្រូវតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រូវបិទផ្លូវទេចំពោះអ្នកផ្ញើរមធ្យោបាយធ្វើដំណើរផ្សេងៗ។ជាមួយគ្នានេះក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌដូនពេញបង្កើតលេខាធិការដ្ឋាន រួមទាំងដាក់វេនប្រចាំការជាប្រចាំដើម្បីរងចាំដោះស្រាយបញ្ហាបន្ទាន់ៗនៅទីតាំងផ្លូវថ្មើរជើង (Walk Street) ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៏ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ(ឆ្នាំទេសចរណ៏កម្ពុជា.ចិន២០២៥)ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ខាងមុខនេះដែលក្នុងនោះនៅថ្ងៃសៅរ៌និងថ្ងៃអាទិត្យទី២៤និង២៥ឧសភាព្រឹត្តិការណ៏នេះនឹងមានការសម្តែងទស្សនីយ៏ភាពសិល្បៈរួមគ្នាកម្ពុជា.ចិនសំរាប់មហាជនទស្សនានៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street) ៕

អត្ថបទដែលជាប់ទាក់ទង