ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាលួច ឆក់ និងប្លន់ត្រូវបាន សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលខេត្ដស្រាវជ្រាវបង្រ្កាប

58

កំពង់ស្ពឺ ៖ ដោយបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកស្នងការរង ផែនការងារព្រហ្មទណ្ឌ បានចុះដឹកនាំសហការស្រាវជ្រាវរហូតបង្រ្កាបបានមុខសញ្ញា០៣នាក់ជាអ្នកប្រព្រឹត្ដនិងអ្នកសមគំនិតក្នុងការប្រព្រឹត្ដ។

មុខសញ្ញាបង្រ្កាបបាន ០៣នាក់
១.ឈ្មោះពៅ សុវណ្ណរតន: ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ។
២.ឈ្មោះ គឿន សុខគួន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិត្រពាំងលើក សង្កាត់រការធំ។
៣.ឈ្មោះ វែន តារា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតាម៉ុល សង្កាត់ច្បារមន ។

តាមការបញ្ជាក់ពី ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ថាក្រុមនេះបានធ្វេីសកម្មភាពនៅក្នុងភូមិសាស្រ្ដក្រុងច្បារមន និងស្រុកសំរោងទង
ពិសេសទឹកដីក្រុងច្បារមនច្រើនជាង
មូលហេតុមានអំណោយផលនិងមានមនុស្សច្រើនដែលអាចមានលទ្ធភាពខ្ពស់និងទទួលបានសម្ភារៈព្រោះការមកលេងកំសាន្ដពេលរាត្រីតាមក្លឹបឬមាត់ស្ទឹងព្រែកត្នោត ហាងរាត្រីមួយចំនួនទៀត ។

តាមការឆ្លេីយបំភ្លឺនិងទទួលស្គាល់ពីក្រុមមុខសញ្ញាខាងលេីថា សកម្មភាពនៅក្នុងក្រុងច្បារមន ចំនួន ០៧លេីក
(ប្លន់ម៉ូតូ១លើក-ឆក់៦លើក) ដោយមានកិច្ចប្រតិបត្ដិការបញ្ជាដឹកនាំ និងកិច្ចសហការពីកំលាំងនគរបាលក្រុងច្បារមន នៅថ្ងៃទី០៣.០៧.២០២៣វេលាម៉ោង២២និង៣០នាទី កំលាំងបានឆ្មក់ចូលផ្ទះសំណាក់ យីហោ ជំនោររាត្រី ក្រុងច្បារមន

ដកហូតវត្ថុតាង:-កាំបិតកញ្ចែតដងឫស្សីចំនួន២ -ម៉ូតូម៉ាកC125ស៊េរី២០១៣ពណ៏ខ្មៅបិទតែម២០២២គ្មានក្បាំងលេខតួរ,ម៉ាស៊ីន 8884279 (ម៉ូតូជនរងគ្រោះ)
-ម៉ូតូម៉ាកស្តុបពីពណ៌ខ្មៅ(ស៊េរីចាស់)ស្លាកលេខកំពង់ស្ពឺ 1H.1670(ស្លាកលេខម៉ូតូផ្សេង) ។

សកម្មភាព កាន់ដំបង និងកាំបិត កាប់ វាយទៅលេីជនរងគ្រោះ និងជិះម៉ូតូឆក់តែម្ដង (កន្លងមកវត្ថុមានតម្លៃ ឆក់បានដូចជាទូរស័ព្ទ លុយ លោហៈ)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីសាកសួរ និងចំណាត់ការកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការដេីម្បីអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង