ការបើកបរបញ្ច្រាសទិសចរាចរណ៍ ជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី 5 ខែកក្កដាឆ្នាំ 2023សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត។
យោងតាមមាត្រា៤៣ ជំពូកទី៧ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ ២០១៤ ការបើកបរបញ្រ្ចាសទិសចរាចរណ៍ នឹងត្រូវកាត់ ៤ពិន្ទុ ពីបណ្ណបើកបរ។
ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។
«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»
«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕