ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣

73

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីទិញទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី ការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការសាកល្បងគុណភាពទឹកខ្មៅ ដែលកិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការ គ.ជ.ប រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌាចំនួន ៥២,០០០ដប ខណៈ ១ដបមានតម្លៃ ១៧.៦៣ដុល្លារ។
កម្ពុជាបានចំណាយ ៩១៦,៧៦០ដុល្លារ លើថ្លៃទឹកថ្នាំ និងចំណាយថវិកា ៤៦,៥៥០ដុល្លារ លើថ្លៃដឹក និងធានារ៉ាប់រង។

ទឹកខ្មៅ គឺជានីតិវិធី និងជាយន្តការមួយក្នុងចំណោមនីតិវិធីជាច្រើនទៀតរបស់ គ.ជ.ប ដើម្បីធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត ជាពិសេសធានាថា ប្រជាពលរដ្ឋខ្មែរមួយរូប បោះឆ្នោតបានតែមួយដងប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង