នគរបាលស្រុកកំរៀង ឃាត់ខ្លួនអនុវត្តតាមច្បាប់ចំពោះបុរសម្នាក់ ដែលលួចយកទ្រព្យស្បត្តិអ្នកដទៃ
ស្រុកកំរៀង ៖នៅថ្ងៃទី៨ខែកក្កដា ឆ្នាំ២០២៣ អុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុសិ៍នគរបាលបឹងរាំងឃាត់ខ្លួនជនសង្ស័យឈ្មោះរឿន តាយសំអូនហៅឆែបភេទប្រុស អាយុ៣៩ឆ្នាំស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ យកមកអធិការដ្ឋាននគរបាលស្រុកកំរៀងធ្វើការសាកសួរស្រាបជ្រាវជុំវិញករណីលួចយកទ្រព្យស្បត្តិអ្នកដទៃដោយដកហូតបាន ម៉ូតូជាប់ជាមួយរឺម៉កចំនួន០១គ្រឿង។
មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខាងលេី សមត្ថកិច្ចទទួលព័ត៌មានពីជនរងគ្រោះឈ្មោះឃឿន ខាវភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ កម្មករ ថាខ្លួនត្រូវជនសង័្សយលួចយកម៉ូតូដែលមានភិនភាគម៉ាកDAELIM cm ពណ៌ខ្មៅលេខម៉ាសុីនCT100GE1085116 ពាក់ស្លាកលេខប៉ៃលិន1B-9716 ដោយចាប់រឺម៉ក់កង់បីខាងឆ្វេងពណ៌ក្រហម ទុកនៅមុខផ្ទះយកទៅបាត់ សូមសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូនិងជនសង័្សយចាត់ការតាមច្បាប់។
តាមខ្លឹមសារនេះសមត្ថកិច្ចធ្វេីការស្រាវជ្រាវកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួននិងដកហូតម៉ូតូតែម្តងនៅចំណុច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ករណីខាងលើនេះនគរបាលស្រុកបានកសាងសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យជំនាញចាត់ការតាម នីតិវិធីច្បាប់រីឯម៉ូតូប្រគល់ជូនម្ចាស់វិញ៕