ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ជនសង្ស័យ ២នាក់ ដែលឆក់ការបូបស្ពាយ

171

 

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ឆក់កាបូបស្ពាយ ត្រូវបានកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១”៣០នាទី ចំណុចក្រុម៥ ផ្លូវ៦២R ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង រតនាភេទស្រី អាយុ២៣ឆាំ្ន មុខរបរកម្មកររោងចក្រ មានទីលំនៅ បន្ទប់ជួលក្រុម៤ ផ្លូវលំ ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ។

ចំណែកជនសង្ស័យចំនួន០២នាក់ ៖ ម្នាក់ឈ្មោះ គឹម លីណា ភេទប្រុស អាយុ១៨ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។ និងម្នាក់ទៀត ឈ្មោះសន រីម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ សា្នក់នៅបន្ទប់ជួល សងា្កត់បឹងកក់២ ខណ្ឧទួលគោក (មានសារធាតុញៀន) ឃាត់ខ្លួន ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសំភារៈ រួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាក HONDA. BEAT ពណ៌ស-លាយខៀវ ស្លាកលេខកណ្តាល 1Z.0386 (របស់ជនសង្ស័យ ឈ្មោះ គឹម លីណា) និងការបូបប្រាក់មួយ ពណ៌ស ក្នុងនោះមាន ៖ ទូរសព័្ទ ចំនួន០២គ្រឿង ម៉ាកXIAOMI 11LITE (របស់ជនរងគ្រោះ) និងម៉ាក SAMSUNG (របស់ជនរងគ្រោះ) និងប្រាក់ចំនួន១០០$ (មួយរយដុលា្ល) ព្រមទាំងប្រាក់រៀល ចំនួន២៦,០០០០រៀល (ម្ភៃប្រាំមួយមុឺនរៀល។ ចំពោះទូរសព័្ទ និងប្រាក់ ត្រូវបានប្រគល់ជូនមា្ចស់វិញផងដែរ ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះ កំពុងជិះម៉ូតូពីរនាក់ប្តីប្រពន្ធ ចេញពីផ្សារម៉ាក្រូ មកផ្ទះ នៅភូមិទួលសង្កែ មកដល់ចំណុចក្រុម៥ ផ្លូវ៦២R ភូមិទួលសំពៅ ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក HONDA BEAT ពណ៌ស-លាយខៀវ សា្លកលេខកណ្តាល 1Z.0386 ផលិតឆ្នាំ២០១៨ ជិះមកអែបក្បែរ រួចធើ្វសកម្មភាពឆក់ការបូបប្រាក់ស្ពាយ ពីជនរងគ្រោះ ដែលកំពុងជិះម៉ូតូ បានសំរេច ហើយក៏ជិះម៉ូតូរត់គេចខ្លួនត្រូវ ជនរងគ្រោះស្រែកចោរៗផ្អើលឆោឡោរ ផ្អើលដល់អ្នកជិតខាង និងកំលាំងសមត្ថកិច្ច ចេញជួយអន្តរាគមន៍ ឃាត់ជនសង្ស័យ០២នាក់ យកមកប៉ុសិ្តដើម្បីបន្តនិតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ បាននិងកំពុងកសាងនិអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង