ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់ ធ្វើសកម្មភាពយកជំពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត នៅផ្លូវល្បឿនលឿន

54

 

កំពង់ស្ពឺ៖ វិធានការក្ដៅស្រាវជ្រាវបង្រ្កាបទាន់ពេល! លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ “មុខសញ្ញាគប់កញ្ចក់រថយន្ដនិងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេចត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបានហើយ កាលពី យប់ថៃ្ងទី០៩ កក្កដា ២០២៣នេះ ស្របពេលមុខសញ្ញាគ្រោងរៀបចំផែនការឡើងផ្លូវបន្ដ។

ម៉ោង២៣និង៣០នាទីយប់ ថៃ្ងទី០៩ កក្កដា ២០២៣នេះដោយមានវិធានការច្បាស់ពីកំលាំងផ្ដល់ព័ត៌មាន កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិត្រពាំងគងបា នឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផលអធិការស្រុកសំរោងទង បញ្ជាក់ថាមុខសញ្ញាឈ្មោះព្រំ គឿន ហៅពន្លក ជាបក្ខពួកបានធ្វើសកម្មភាពរត់គេចបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់នឹងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន និងបានរត់គេចក្រោយពីការឃាត់ខ្លួនឈ្មោះ ឈឿម ដែន និងថាខ្លួនពិតជាអ្នកធ្វើសកម្មភាពរួមគ្នាពិតប្រាកដមែន ។

ជាក់ស្ដែងមុខសញ្ញាឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហើយ ៕

 

អត្ថបទដែលជាប់ទាក់ទង