ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឆក់កាបូបស្ពាយ ​ពីនារីជនជាតិបារាំង ​បានសម្រេច​ ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ធ្វើការប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ​

49

 

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង​១៣និង៤០នាទី​ លោក​ឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​លេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាព​ឆក់​កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ រួមមាន៖ ទី១៖ ឈ្មោះ​ ខន​ ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​លំ​ ក្នុងសង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់) ទី២៖ ឈ្មោះ​ គឹម​ វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​មិនចាំលេខ ក្នុងសង្កាត់​ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបើក) ទី៣៖ ឈ្មោះ​ ចាន់​ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ​លំ ភូមិដើមច័ន្ទ​ ក្នុងសង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារៈដកហូតមាន៖ ១.​ ម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ផ្លាក​លេខ​ កណ្តាល​ 1AO-៨១៣១​(របស់ជនសង្ស័យ)។ ២.​ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KF-១៩៩៩(របស់ជនសង្ស័យ)។ ៣.កាបូបស្ពាយដាច់ខ្សែ​ ពណ៌ខ្មៅ​ (របស់នារីរងគ្រោះ)។

ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់​ខាងលើឆក់បាន​ កម្លាំងនាយកដ្ឋានបានប្រគល់ទៅឲ្យម្ចាស់ដើមគេវិញ​ ។
បច្ចុប្បន្ន​ កម្លាំងជំនាញកំពុងធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង