ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី និងកម្ពុជា រួមគ្នាប្រកាសដាក់ឪ្យប្រើប្រាស់សៀវភៅ ស្តីពីការវិនិយោគ នៅកម្ពុជា

72

 

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 11 ខែកក្កដាឆ្នាំ 2023បានចេញរបាយការណ៍តាមផេក facebook ធ្វើការថា ម្សិលមិញនេះ លោក Nicholas Moore ប្រេសិតពិសេសរបស់អូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជាមួយនិង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមគ្នាប្រកាសដាក់ឪ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា។

សៀវភៅណែនាំនេះ គឺជាសមិទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសអូស្ត្រាលី និងកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេសកម្ពុជា ដោយពន្យល់ពីច្បាប់ និងដំណើរការសំខាន់ៗនៃការវិនិយោគ។

សៀវភៅនេះដកស្រង់ខ្លឹមសារចេញពីបទពិសោធន៍ និងមេរៀនដែលវិនិយោគិនដែលបានឆ្លងកាត់ការវិនិយោគកន្លងមក ព្រមទាំងការចែករំលែកចំណេះដឹងពីតំណាងរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៅកម្ពុជា។

សៀវភៅនេះផងដែរគឺជាការណែនាំជាក់ស្តែងសម្រាប់អ្នកវិនិយោគអូស្ត្រាលី និងបរទេសផ្សេងៗ ដែលកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតជាពិសេសលើច្បាប់ស្តីពីការវិនិយោគ (LOI) ឆ្នាំ ២០២១។

លោក Moore កំពុងបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃការពិគ្រោះយោបល់ថ្នាក់តំបន់របស់លោក ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលីដល់ឆ្នាំ ២០៤០៕

 

អត្ថបទដែលជាប់ទាក់ទង