Twitter ផ្លូវការរបស់សម្តេច ហ៊ុន សែន មានធិកពណ៌បៃតង សូមចូលរួមគំាទ្រឱ្យបានច្រើន និងកាន់តែទូលំទូលាយ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣ បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ បងប្អូនដែលប្រើប្រាស់ Twitter គឺសូម Add/Follow twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន ដែលមានសញ្ញាធោកណ៍បៃតង” តែ១គត់” ក្នុងបណ្តាញសង្គម Twitter ។
សូមបងប្អូនទាំងក្នុងនិងក្រៅប្រទេសចូលរួមគំាទ្រ twitter ផ្លូវការ (Official Twitter Account ) របស់សម្តេចតេជោ អោយបានច្រើននិងកាន់តែទូលំទូលាយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសថា Twitter ផ្លូវការរបស់សម្តេច បានទទួលសញ្ញា «ធិក» ពណ៌បៃតង (Verify) ហើយ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាច Add/Follow Twitter ផ្លូវការរបស់សម្តេច ដែលមានសញ្ញា «ធិក» ពណ៌បៃតងនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗពីសម្តេច។
សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីថ្ងៃនេះតទៅបងប្អូនដែលប្រើប្រាស់ Twitter គឺសូម Add/Follow Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន ដែលមានសញ្ញាធោកណ៍បៃតង» តែ១គត់ ក្នុងបណ្តាញសង្គម Twitter ។ សូមបងប្អូនទាំងក្នុង និងក្រៅប្រទេសចូលរួមគំាទ្រ Twitter ផ្លូវការ (Official Twitter Account ) របស់សម្តេចតេជោឱ្យបានច្រើន និងកាន់តែទូលំទូលាយ»៕