ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបក្រុមចោរឆក់ ដែលធ្វើសកម្មភាពនៅខេត្តកំពង់ចាម, នាយកដ្ឋានបង្ក្រាបបាន៣នាក់ នៅរាជធានីភ្នំពេញ

51

 

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទីត្រង់ចំណុច ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ ធឿន វុទ្ធី អាយុ២០ឆ្នាំ និងឈ្មោះ ម៉ៅ ហេង ហៅទូ អាយុ១៥ឆ្នាំ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨៖២០នាទី និងវេលាម៉ោង០៩៖០០នាទី នៅចំណុចផ្លូវជាតិលេខ៧A ភូមិស្លែង ឃុំជ្រៃវៀន និងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានប្រគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី។

រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រី ឧត្តម ហៅវ៉ាន់ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ជនសង្ស័យខាងលើបាននាំមកកាន់ការិយាល័យ ដេីម្បីប្រគល់ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង