ហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ RI Na Perfect Cream Whitening Body Lotion គ្មានលេខប្រភេទន៍ពីក្រសួងសុខាភិបាល
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ RI Na Perfect Cream Whitening Body Lotion គ្មានលេខប្រភេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ San Zori Na- MVR កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Ri Na Perfect Cream Whitening Body Lotion ដោយ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ។
អនុលោកតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវបើ ប្រាស់ផលិតផលគ្រឿងសម្អាងខាងលើជាបន្តទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ឋភាពដល់អ្នកប្រើប្រាស់ឡើយ។
ក្រសួងសុខាភិបាលតម្រូវម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ឋដទៃទៀតត្រូវបញ្ឈប់ការនាំ ចូល ចែកចាយ លក់ ឬផ្សព្វផ្សាយគ្រឿងសម្អាងនេះជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះមកកំទេចចោល។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ San
Zori Na-NVR និងជនពាក់ព័ន្ឋដទៃទៀតដែលនាំចូល ចែកចាយ លក់ ឬផ្សព្វផ្សាយគ្រឿងសម្អាងខាងលើនេះទៅ តាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាងនៃក្រសួងសុខាភិបាល ៕