ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ រក្សាទុកគ្រឿងញៀនចុសច្បាប់

51

 

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ បន្ទប់ជួល ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ឋផល កម្លាំងបានឃាត់ជនសង្ស័យ ឈ្មោះ ឆេង វ៉ាន់ថា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ វត្ថុតាងដកហូត ៖ ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់, ថង់សម្រាប់ច្រក មួយចំនួន, ទូរស័ព្ទអិនចុចពិល ចំនួន ០២គ្រឿង ។

ចំពោះមុខ ជនស្ស័យខាងលើ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង