ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនខ្មែរ-បារាំង នឹងជួយទាក់ទាញភ្ញៀវទេសចររបស់បារាំង បានមកកាន់វិមានមួយនេះ ដើម្បីបានដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធ

123

 

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រើប្រាស់វិមានមួយនេះ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀត ហើយនឹងជួយទាក់ទាញភ្ញៀវទេសចររបស់បារាំង បានមកកាន់វិមានមួយនេះ ដើម្បីបានដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធ ដល់វីវជន ដែលបានបូជាជីវិត នៅក្នុងសង្គ្រាមលោកលើកទី១។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់​វិមាន​រំលឹក ដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយគ្នានេះ ខ្ញុំក៏បានផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតផង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា តាមរយៈវិមានមួយនេះ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) នឹងជួយទាក់ទាញភ្ញៀវទេសចររបស់បារាំង បានមកកាន់វិមានមួយនេះ ដើម្បីបានដាក់ផ្កាគោរពនូវវិញ្ញាណក្ខន្ធ ដល់វីវជនដែលបានបូជាជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ នឹងដើម្បីបង្កើតនូវទំនាក់ទំនងល្អ រវាងប្រជាជនកម្ពុជា និងប្រជាជនបានរាំងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងថែរក្សា នឹងបានគូសបញ្ជាក់ថា វិមាននេះនឹងបង្កើតនូវសោភណ្ឌភាព និងបរិស្ថានទីក្រុងល្អជូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិនៅក្នុងរាជធានីភ្នំពេញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ-បារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី២ គឺជាការដាស់តឿនកុលបុត្រខ្មែរដែលជាទំពាំងស្នងឫស្សីគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ និងចូលរួមទប់ស្កាត់សង្គ្រាមកុំឱ្យកើតមានឡើងវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោកលើកទី២ ចន្លោះពីឆ្នាំ១៩១៦-១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ។

សម្ដេចតេជោ ក៏បានទទួចឱ្យប្រជាជនគ្រប់គ្នា ត្រូវចូលរួមទាំងអស់គ្នាទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះ ឱ្យនៅស្ថិតស្ថិរយូរអង្វែងច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិ។

សូមជម្រាបថា កាលពីសម័យអាណានិគមនិយមបារាំង កងទ័ពស្ម័គ្រចិត្តខ្មែរត្រូវបានបញ្ជូន ទៅធ្វើសង្គ្រាមនៅប្រទេសបារាំង ដើម្បីទប់ទល់នឹងការឈ្លានពាន របស់អាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៩) ប៉ុន្តែពួកគាត់មួយចំនួន ត្រូវបានពលីជីវិតក្នុងសង្គ្រាមនោះ៕

អត្ថបទដែលជាប់ទាក់ទង