ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យចំនួន០៦ នាក់ទៅតុលាការ ករណីព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់ កាប់ត្រូវជនរងគ្រោះ ចំគុម្ពត្រចៀក

63

 

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៦ នាក់ និងសម្ភារៈចាប់យក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់កាប់ត្រូវជនរងគ្រោះចំគុម្ពត្រចៀកផ្នែកខាងក្រោយបណ្តាលឲ្យដាច់រយៈរងបួស)។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ៣០ នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ (ស្រីចំនួន ០២ នាក់) នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់កាប់ត្រូវជនរងគ្រោះចំគុម្ពត្រចៀកផ្នែកខាងក្រោយបណ្តាលឲ្យដាច់រយៈរងបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤៨ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤ និង៥០ នាទីទៀបភ្លឺ បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ ណូន នុន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករផលិតទឹកសុទ្ធ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២-ឈ្មោះ សែ សុខគី ហៅ គីម ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣-ឈ្មោះ យ៉ា ណេត ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ ហេង ពេជ្រពន្លឺ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ ផុន សុធារ៉ា ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកហាងកាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៦-ឈ្មោះ សល់ ផាន់យ៉ា ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សម្ភារៈចាប់យក៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២១ លេខតួ និងលេខម៉ាស៊ីន ៥៩៩៣០៧៣ ពាក់ផ្លាកលេខ តាកែវ១ Y-៩៥៤៦ ចំនួន ០១ គ្រឿង
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ លេខតួ និងលេខម៉ាស៊ីន ៥២៧០៨០០ ពាក់ផ្លាកលេខ តាកែវ១P-៥៨៥៣ ចំនួន ០១ គ្រឿង
ជនរងគ្រោះ
-ឈ្មោះ ង៉ូវ ហ៊ឺនយ៉ីង ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤២៣ ផ្លូវលេខ៤៥បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ពីហេតុការណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤ និង៥០ នាទី ទៀបភ្លឺ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់កាប់ត្រូវជនរងគ្រោះចំគុម្ពត្រចៀកផ្នែកខាងក្រោយបណ្តាលឲ្យដាច់រយៈរងបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤៨ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន២០នាក់ ជិះម៉ូតូចំនួន១០គ្រឿង មានឈ្មោះ ហេង ពេជ្រ ពន្លឺ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៣ កែឡើងសេរីឆ្នាំ២០២២ មិនចាំផ្លាកលេខឌុបឈ្មោះ យ៉ា ភេទ ស្រី អាយុប្រហែល ២២ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ យ៉ា ណេត ភេទ ប្រុស អាយុ ២២ឆ្នាំ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាកលេខឌុបឈ្មោះ សល់ ផាន់យ៉ា ភេទ ស្រី អាយុ ១៨ឆ្នាំ,ឈ្មោះ ពៅ ភេទ ប្រុស អាយុប្រហែល១៩ឆ្នាំ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ មិនចាំផ្លាកលេខឌុបឈ្មោះ ផុន សុធារ៉ា ភេទ ស្រី អាយុ ១៨ឆ្នាំ,ឈ្មោះ សែ សុខគី ហៅ គីម ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ២០២១ ផ្លាកលេខ១Y-៩៥៤៦ ឌុបឈ្មោះ ណូន នុន ភេទ ប្រុស អាយុ១៨ ឆ្នាំ កាន់កាំបិតផ្គាក់ ,ឈ្មោះ សិដ្ឋ ភេទ ប្រុស អាយុប្រហែល១៧ឆ្នាំ ជិះម៉ូតូហុងដាសេ ១២៥ ពណ៌ ស៊េរីឆ្នាំ២០១៩ មិនចាំផ្លាកលេខ ,ឈ្មោះ ហេង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ,ឈ្មោះ តុង ហ្វីឡុង ភេទ ប្រុស អាយុ ១៩ឆ្នាំ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ និងបក្ខពួកចំនួន១០នាក់ផ្សេងទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូ ០៥គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ទាំងអស់ នៅពេលជនសង្ស័យនាំគ្នាចេញពីផឹកស៊ីនៅហាងយីហោចាំជួប ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនាំគ្នាមកអង្គុយលេងនៅមុខវត្តបទុបវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយឈ្មោះ សែ សុខគី ហៅ គីម ជិះម៉ូតូហុងដាសេ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ២០២១ ផ្លាកលេខ១Y-៩៥៤៦ ឌុបឈ្មោះ ណូន នុន និងបក្ខពួកប្រហែល១០ ម៉ូតូមានគ្នាប្រហែល២០ នាក់ នាំគ្នាជិះម៉ូតូមកដល់មុខវត្តបុទុមវត្តី ហើយស្រែកប្រាប់បក្ខពួកថា អញមានរឿងហើយ រួចក៏នាំគ្នាជិះម៉ូតូចេញទៅ ពេលឮដូច្នោះ ជនសង្ស័យដែលមានគ្នាដូចខាងលើ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយឈ្មោះ សែ សុខគី ហៅ គីម និងឈ្មោះ ណូន នុន រហូតដល់ចំណុចកើតហេតុ នៅវេលាកើតហេតុខាងលើ ជនសង្ស័យ និងបក្ខពួកនាំគ្នាឈប់ម៉ូតូ ពេលនោះឈ្មោះ ណូន នុន និងបក្ខពួកមិនស្គាល់ឈ្មោះប្រហែល០៣ ទៅ០៤ នាក់ ចុះពីលើម៉ូតូទៅដេញវាយទៅលើជនរងគ្រោះចំនួន ០២ នាក់ កំពុងជិះម៉ូតូឌុបគ្នា ដោយឈ្មោះ ណូន នុន កាន់កាំបិតផ្គាក់ ដេញកាប់ត្រូវជនរងគ្រោះឈ្មោះ ង៉ូវ ហ៊ីនយ៉ីង ចំគុម្ពត្រចៀកផ្នែកខាងក្រោយរងរបួសចេញឈាម ហើយជនរងគ្រោះបានផ្តួលម៉ូតូចោល រត់គេចខ្លួនចូលទៅក្នុងទូរអេធីអឹម បន្ទាប់មកជនសង្ស័យ និងបក្ខពួកនាំគ្នាវាយម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាត រួចនាំគ្នាំជិះម៉ូតូគេចខ្លួនបាត់អស់ ។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង